en     km
en     km

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្តេជ្ញា​បង្កើន​ប្រសិទ្ធិ​ភាព​ការពារ​ធនធានធម្មជាតិ​សំឡូត​

Share

​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ អាន​ជេ​លី​ណា​ ជូ​លី​ (Angelina​ Jolie)​ ប្រធាន​មូលនិធិ​ MJP​ លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​។​

សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​(ស្តំា)បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី​ អានជេលីណា​ ជូលី(ឆ្វេង)​ (Angelina Jolie) ប្រធានមូលនិធិ​ MJP។ ប្រភពរូបភាព ហ្វេសប៊ុកក្រសួងបរិស្ថាន

គម្រោង​បង្កើន​ប្រសិទ្ធភាព​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​និរន្តរភាព​នៃ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​

​នៅ​ក្នុង​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន​ និង​តា​រាហូ​លី​វូ​ដ​ បាន​ឯកភាព​បន្ត​កែ​លម្អ​យន្តការ​សហប្រតិបត្តិការ​ និង​ក្រប​ខណ្ឌ​ការងារ​ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំង​ពីរ​រៀបចំ​និង​អនុវត្ត​រួម​គ្នា​នូវ​ផែនការ​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។​

ទន្ទឹម​នឹង​នេះ​ ក៏​មាន​កិច្ច​ពិភាក្សា​ ឯកភាព​លើ​ការ​ជំរុញ​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​នៅ​ក្នុង​តំបន់​នេះ​ តាម​រយៈ​ការ​អភិវឌ្ឍ​ការងារ​កសិកម្ម​ មុខរបរ​ចិញ្ចឹមជីវិត​ និង​ទេសចរណ៍ធម្មជាតិ​ សំដៅ​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន ធម្មជាតិ​ ក៏​ដូច​ជា​ប្រែក្លាយ​ឥរិយា​បទ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា​ជាមួយ​បរិស្ថាន​ និង​ធនធានធម្មជាតិ​៕​

Share

Image
Image
Image