en     km
en     km

ព្រះមហាក្សត្រ​យាង​ទស្សនា​ខ្សែភាពយន្ត​ «​មុន​ដំបូង​ខែ្ម​រ​ក្រហម​សម្លាប់​ឪពុក​របស់ខ្ញុំ​»

Share

​ភ្នំពេញ​៖​ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ កម្ពុជា​ និង​ ព្រះ​មហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហ​នុ​ នៅ​ព្រឹក​ថៃ្ង​ទី​១៦​ កុម្ភៈ​នេះ​ ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ខេត្តសៀមរាប​ ដើម្បី​ជា​ព្រះ​អធិបតី​នៃ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ជា​វណ្ណៈ​កម្ម​ របស់​តា​រាហូ​លី​វូ​ដ​អា​មេ​រិ​ក​លោកស្រី​ Anjelina​ Jolie​ មាន​ចំណងជើង​ថា​ «​មុន​ដំបូង​ខែ្ម​រ​ក្រហម​សម្លាប់​ឪពុក​របស់ខ្ញុំ​»​។​

royal

​ខ្សែភាពយន្ត​នេះ​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោងកុន​អង្គរ​សៀមរាប​ ខេត្តសៀមរាប​ នា​ថៃ្ង​ទី​១៨​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ Royal​ du​ Cambodge​។​

​ខ្សែ​ភាព​ «​ មុន​ដំបូង​ខែ្ម​រ​ក្រហម​សម្លាប់​ឪពុក​របស់ខ្ញុំ​ »​ គឺជា​ការ​តាក់តែង​និពន្ធ​និង​ចាត់ចែង​ការ​ផលិត​ និង​ចំណាយ​ការ​ផលិត​ ដោយ​លោកស្រី​ Anjelina​ Jolie​។​ ​ភាពយន្ត​នេះ​ រម្លឹក​អំពី​សោកនាដកម្ម​នៃ​ការ​កាប់សំលាប់​ ពលរដ្ឋ​ដោយ​របប​ខ្មែរក្រហម​ ហើយ​សកម្មភាព​ថត​ មា​នទី​តាំងនៅ​ ខេត្តសៀមរាប​និង​ខេត្ត​បាត់​ដំប​ដង​ ដោយ​ដំណើរការ​ផលិត​រយៈពេល​ជិត​មួយ​ឆ្នាំ​។​

​តាម​ប្រភព​ដដែល​ នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​  ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី​កាត់​ឫស​សីមា​ឆ្លង​ព្រះ​វិហារ​ថ្មី​នៅ​វត្ត​ស្វាយ​ដង្គុំ​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ផង​ដែរ​៕

Share

Image
Image
Image