en     km
en     km

សមាជិក​សភា​អឺរ៉ុប​ស្វះ​ស្វែងរក​វិធានការ​ជា​បន្ទាន់​ដាក់​គំនាប​កម្ពុជា​ករណី​ធ្វើ​ច្បាប់​រំលាយ​បក្សនយោបាយ (មានសំឡេង)​

Share

​ភ្នំពេញ​៖​ សមាជិក​សភា​អឺរ៉ុប​ម្នាក់​ បាន​ដាក់​ញត្ដិ​មួយ​ទៅ​កាន់​លោកស្រី​ Frederica​ Mogherini​ ទទួល​បន្ទុក​កិច្ចការបរទេស​អឺរ៉ុប​ឲ្យ​ធ្វើ​សេចក្ដីសម្រេច​ជា​បន្ទាន់​ករណី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​ខ្លឹមសារ​ញត្តិ​នេះ​ថា​ ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត​នឹង​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​។​

eurr-ok
​លោក​ Ramon​ Tremosa​ i​ Balcells សមាជិក​សភា​អឺរ៉ុប

​យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​ការ​ដាក់​ញត្ដិ​ទៅ​កាន់​លោកស្រី​ Frederica​ នេះ​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​អឺរ៉ុប​ម្នាក់​គឺ​លោក​ Ramon​ Tremosa​ i​ Balcells​។​លោក​គឺជា​ជា​សមាជិក​សម្ព័ន្ធ​អ្នក​សេរីនិយម​និង​ប្រជាធិបតេយ្យ​ដើម្បី​អឺរ៉ុប​ (ALDE)​។​

​សមាជិក​សភា​អឺរ៉ុប​រូប​នេះ​ មើលឃើញ​ថា​ការ​ដាក់​កំហិត​លើ​បក្សនយោបាយ​ឱ្យ​មានទោស​ព្រហ្មទណ្ឌ​នឹង​នាំ​ឱ្យ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ងាយ​គ្រោះថ្នាក់​ ដែល​ សហភាព​អឺរ៉ុប​ គួរ​ ដើរតួ​នាទី​ ឱ្យ​ធំ​និង​សកម្ម​ឡើង​ ដើម្បី​បញ្ជៀ​សរឿង​នេះ​។​  លោក​ Ramon​ Tremosa​បាន​ទទូច​ដូចនេះ​ ក្នុង​ញ្ញ​តិ្ត​ផ្ញើ​ទៅ​លោកស្រី​ Frederica​ Mogherini​ ទទួល​បន្ទុក​កិច្ចការបរទេស​ របស់​សហភាព​អឺរ៉ុប​។

​លោក​ Ramon​ Tremosa ៖«​ការ​គំរាម​រំលាយ​ បក្ស​CNRP​ គឺជា​រឿង​នយោបាយ​ ។​ សម្រាប់​យើង​ មិន​យល់​សោះ​ថា​ហេតុ​អ្វី​ បានជា​គេ​អាច​និយាយ​គំរាម​ រំលាយ​ គណបក្ស​មួយ​ ដែល​មាន​ប្រជាប្រិយភាព​ ហើយ​ ទទួល​បាន​សំឡេង​ យ៉ាងច្រើន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​ ថ្វី​មាន​ភាព​មិន​ប្រក្រតី​ក៏​ដោយ​ ។​ករណី​នេះ​ សហភាព​អឺរ៉ុប​ ចាំបាច់​ មាន​វិធានការ​»​។​

​ក្រៅពី​នេះ​ លោក​ Ramon​ Tremosa​បាន​ទទូច​ថា​ សហភាព​អឺរ៉ុប​ ត្រូវ​ធានា​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នៅ​ កម្ពុជា​ ត្រូវធ្វើ​ដោយ​ កិត្តិយស​ ថ្លៃថ្នូ​ ហើយ​ ការ​ចរចា​នយោបាយ​ នឹង​នាំ​ទៅ​រក​ការ​បញ្ជៀ​ស​ ប្រព័ន្ធ​បក្ស​តែ​មួយ​ នៅ​រាជាណាចក្រ​នេះ​។

​តែ​យ៉ាងនេះ​ក្ដី​លោក​ Ramon​ Tremosa​ ក៏​បានឱ្យ​សហភាព​អឺរ៉ុប​ ប្រើប្រាស់​ ផលប្រយោជន៍​សេដ្ឋកិច្ច​ របស់​ខ្លួន​ ដើម្បី​ធានា​ ឱ្យ​មាន​ ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​សហភាព​អឺ​រុ​ប​គឺជា​ ទីផ្សារ​ធំ​បំផុត​សម្រាប់​ ទំនិញ​ឧស្សាហកម្ម​កាត់ដេរ​ ពី​កម្ពុជា​។​

​តាម​របាយការណ៍​របស់​ សហភាព​អឺរ៉ុប​ ទំហំ​ពាណិជ្ជកម្ម​ អឺរ៉ុប​-​កម្ពុជា​ បាន​កើន​ជាង​៨០​ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​។

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​និយាយ​បង្អាប់​ តប​វិញ​ថា​ នៅ​កម្ពុជា​ មាន​បក្សនយោបាយ​ដល់​ជាង​៧០​ ហើយ​ បើ​ គ្មាន​លោក​សមរ​ង្ស៊ី​ក៏​គេ​ដឹកនាំ​បក្ស​បាន​ដែរ​។​ ចំណែក​ ការ​គំរាម​ចាត់វិធានការ​លើ​កម្ពុជា​ ដោយ​ ហំ​ព័ន្ធ​សេដ្ឋកិច្ច​ ឬ​បិទ​ការ​នាំ​ចូល​ ទំនិញ​ពី​ កម្ពុជា​ គឺ​មិន​ជួប​អាសន្ន​តែ​ បក្ស​ប្រជាជន​ទេ​ គឺ​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។​ ​លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដូចនេះ​ថា​៖

​តែ​អុ្ន​ក​វិភាគ​ បញ្ហា​សង្គម​ មិន​យល់​ឃើញ​ដូចនេះ​ទេ​ ។​ លោក​ ចាន់​ វិបុល​ ប​ណ្ដិ​ត​ វិទ្យាសាស្ត្រ​នយោបាយ​ និង​ជាអ្នកជំនាញ​ខាង​កិច្ចការ​អភិបាលកិច្ច​ប្រជាធិបតេយ្យ​យល់​ថា​ អាច​គ្រោះថ្នាក់​ចំពោះ​ ការ​អភិវឌ្ឍ​ប្រទេស​ និង​ សេច​ដ្ឋ​កិច្ច​ ជាតិ​ បើ​ សហភាព​អឺរ៉ុប​ឈាន​ដល់​ ការ​ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មែន​នោះ​ ។​ លោក​ថា​ បក្ស​ទាំង​២​គួរ​ ជានា​គ្នា​ ឡើង​វិញ​ ប្រសើរ​ជាង​។

​លោក​ពន្យល់​តាម​រយៈ​បទ​សម្ភា​ន៍​ជាមួយ​វិទ្យុ​ស្រី​ដូចនេះ​ថា​៖

ស្តាប់សំឡេង៖

 

chan-vibol
លោក​ ចាន់​ វិបុល​ ប​ណ្ដិ​ត​ វិទ្យាសាស្ត្រ​នយោបាយ

​យ៉ាងណា​ក៏​ដោយ​ ក្រុម​សមាជិក​សភា​បក្ស​កាន់​អំណាច​ បាន​ប្រកាស​ថា​ នៅ​ថ្ងៃ​ទី​២០​ កុម្ភៈ​ស​ប្ដា​ហ៍​ក្រោយ​នេះ​រដ្ឋសភា​ នឹង​ បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​បក្សនយោបាយ​ដែល​ខឹ្ល​ម​សារ​របស់​ មាត្រា​មួយ​ចំនួន​ នាំ​ឱ្យ​ មានការ​រំលាយ​ បក្សនយោបាយ​បើ​ ថ្នាក់ដឹកនាំ​បក្ស​នោះ​ មានទោស​ ធ្ងន់ធ្ងរ​៕​  

 

Share

Image
Image
Image