loader

រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថិ​វិកា​ចំនួន​ជាង​២​សែន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កែ​លម្អ​ការ​ថែទាំ​សុខភាព​និង​ប្រព័ន្ធ​ធារាសាស្ដ្រ​

ភ្នំពេញ​៖​ ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្ដល់​ថិ​វ​កា​សុ​រប​ចំនួន​ ២៤៧,៧៣៤​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​កែ​លម្អ​ការ​ថែទាំ​សុខភាព​ និង​ប្រព័ន្ធ​ធារាសាស្ដ្រ​នៅ​កម្ពុជា​។​ នេះ​បើ​តាម​ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ នៅ​ស្ថានទូត​     ជប៉ុន​ប្រចាំ​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​

japan-ok

​លោក​ ហូ​រី​ ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ដល់​ជំនួយ​នោះ​ទៀត​ថា​ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្ដិសុខ​មនុស្សជាតិ​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្ដល់​ថវិកា​សរុប​ចំនួន​ ២៤៧,​ ៧៣៤​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ជំនួយ​ចំនួន​បី​។​

​អង្គភាព​ដែល​ទទួល​បាន​ជំនួយ​ទាំងនោះ​រួម​មាន​ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំការលើ​ ខេត្តកំពង់ចាម​ ,​ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​  និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តពោធិ៍សាត់​។​

គួរ​បញ្ជាក់​ដែរ​ថា​ ជំនួយ​ឥត​សំណង​គូ​សាណូ​ណិ​របស់​ជប៉ុន​ បាន​ចាប់​ផ្ដើ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩១​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែ​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ និង​ស្ថាបនា​ប្រទេស​ឡើង​វិញ​នៅ​តាម​គ​ម្រិ​ត​មូលដ្ឋាន​ ។​

គម្រោង​ជំនួយ​នេះ​ មាន​ទិស​ដៅ​ការពារ​ជន​ងាយ​រង​គ្រោះ​ ពី​កត្តា​មួយ​ចំនួន​ ដូច​ជា​ ភាព​ក្រីក្រ​ និង​ភាព​អកុសល​ ដែល​អាច​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​ ការ​ចិញ្ចឹមជីវិត​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពួក​គេ​ ក៏​ដូច​ជា​ជួយ​ជំរុញ​នូវ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ហិង្សាលើស្ត្រីអ្នកសារព័ត៌មានត្រូវបានយូណេស្កូរំលេចក្នុងយុទ្ធនាការ៨ថ្ងៃ

អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានរៀបចំធ្វ[...]

អព្យាក្រឹតភាពកម្ពុជាក្នុងនាមប្រធានអាស៊ានស្ថិតក្នុងមន្ទិលសង្ស័យ

នៅសល់មិនដល់១ខែទៀតទេ កម្ពុជានឹងក្លាយជាប្រធានប្[...]

អាជ្ញាធរខេត្តកំពង់ឆ្នាំងដកហូតព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតាក្នុងតំបន់៣

គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដល់បច្ចុប្បន្នអា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x