en     km
en     km

រដ្ឋា​ភិ​បាល​ថា​មិន​ទាន់​ឆ្លើយ​ត​ញ្ញត្តិ​សុំ​អន្តរាគមន៍​ពី​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​

Share

​ពី​រស​ប្តា​ហ៍​ក្រោយ​ពី​ដាក់​ញ្ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​និង​ទៅ​កាន់​ព្រះ​បរមរាជវាំង​សមាជិកគ្រួសារ​នៃ​មន្ត្រី​អា​ដ​ហុ​ក​និង​មន្ត្រី​ គជ​ប​ កំពុង​រង់ចាំ​កិច្ច​អន្តរា​គម​និង​ព្រះរាជ​អន្តរា​គម​ពី​ព្រះមហាក្សត្រ​។​ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ស្ថា​ប​ន័​ទាំង​ពីរ​មិន​ទាន់​បង្ហាញ​ការ​ឆ្លើយ​តប​បែប​ណា​នៅឡើយ​។​

ក្រុមគ្រួសារមន្រ្តីអាដហុក ដាក់ញត្តិជូនព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ មករា។រូបភាពពីwmc
ក្រុមគ្រួសារមន្រ្តីអាដហុក ដាក់ញត្តិជូនព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ មករា។រូបភាពពីwmc
ក្រុមគ្រួសារមន្រ្តីអាដហុក ដាក់ញត្តិជូនព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ មករា។រូបភាពពីwmc[/caption]

​កញ្ញា​ ស្រី​អូន​ រាយការណ៍​៖

 

​រដ្ឋាភិបាល​ មិន​ទាន់​បង្ហាញ​ដំណោះស្រាយ​បែប​ណា​នៅឡើយ​ចំពោះ​សំណើរ​សុំ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​កបួន​រូប​និង​អគ្គលេខាធិការ​រង​មួយ​រូប​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​ពួក​គាត់​ទាំង​ប្រាំ​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ក្រោម​ការ​ចោទ​ពី​បទ​សូកប៉ាន់​ សាក្សី​ នាង​ខុ​មចាន​តារា​ទី​ហៅ​ស្រី​មុំ​ ទាក់ទិន​ ករណី​សង្ស័យ​ពី​រឿងរ៉ាវ​ស្នេហា​រវាង​នាង​ជាមួយ​ លោក​កឹ​ម​សុខា​។​

​កាលពី​ថ្ងៃ​ទី​២៤​ខែមករា​ ភរិយា​និង​កូន​របស់​លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​  លោក​ណៃ​ វ៉ង់​ដា​ អ្នកស្រី ​លឹ​ម​ មុន្នី​  អ្នក​ទាំង​បួន​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ន៍​អា​ដ​ហុ​ក​និង​លោក​នី​ ចរិយា​  អគ្គលេខាធិការ​រង​មន្ត្រី​គ​.​ជ​.​ប​ ទាំងនេះ​បាន​ដាក់​ញ្ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​និង​ជូន​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ព្រះរាជា​អន្តរ​គម​ន៍​ពី​ព្រះ​អង្គ​និង​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដោះ​លែង​សមាជិកគ្រួសារ​របស់​ពួក​គេ​។​

ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC

​លោក​គង់​ ចំរើន​ សមាជិក​ក្រុម​លេខា​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​បាន​ទទួល​ញ្ញត្តិ​នោះ​ទេ​។​
​លោក​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទី​ស្ដ្រី​ការ​គណរដ្ឋមន្ត្រីបញ្ជាក់​ថា​ រ​ហូ​តមក​ដល់​ពេល​នេះ​គណរដ្ឋមន្ត្រី​មិន​ទាន់​បាន​ទទួល​លិខិតស្នើ​សុំ​អន្តរ​គម​ន៍​ពី​នោះ​ទេ​។​

​លោក​គង់​ ចំរើន​  ៖ «​យើង​មិនដឹង​គេ​ដាក់​ទៅ​ខាង​ណា​ការ​រិ​យា​ល័យ​វា​មាន​ច្រើន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ »។

​លោក​អ៊ុំ​  ដា​រ៉ា​វុ​ធ​ ទីប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ ព្រះ​មហាក្សត្រី​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ​ដោយសារ​ទូរស័ព្ទ​លោក​រោ​ទិ៍​តែ​គ្មាន​អ្នក​ទទួល​។​

​អ្នកស្រី​ ធន់​ បូ​នី​តា​ ដែល​ជា​ភរិយា​លោក​យី​សុខ​ សាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​ អា​ដ​ហុ​ក​ បាន​ ប្រាប់​វិទ្យុ​ស្ត្រី​អេ​ហ្វឹ​ម​ ១០២​ ថា​ រយៈពេល​កន្លះ​ខែ​មក​ហើយ ក្រោយ​មកនេះ​ក្រុម​អ្នកស្រី​ មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ ពី​ដំណោះស្រាយ​ចំពោះ​ការ​សុំ​អន្តរាគមន៍​នោះ​ទេ​។​

​អ្នកស្រី​មាន​ប្រសាសន៍​ថា​ ពេល​នេះ​អ្នកស្រី​ពិបាកចិត្ត​ដោយសារ​ស្វា​មី​របស់​អ្នកស្រី​មាន​ជំងឺ​ជាប់​ខ្លួន​។​

ធន់​ បូ​នី​តា ៖ ​ «​ ខ្ញុំ​មើលទៅ​គាត់​រាង​ស្រងូតស្រងាត់​គាត់​ដូច​ចិត្ត​គាត់​ពិបាកចិត្ត​ គាត់​មាន​ជំងឺ​នៅ​ក្នុង​ខ្លួន​ប្រចាំ​មួយទៀត​គឺ​ជំងឺលើសឈាម​ ពី​មុន​គាត់​មាន​ជំងឺ​រលាក​ពោះវៀន​។​ ខ្ញុំ​មើលទៅ​គាត់​គា្ម​ន​សង្ឃឹម​ គេ​យក​ទៅ​យើង​ទៅ​ឃុំ​ចោល​តែ​ម្តង»​។​

​លើក​ទំព័រ​ហ្វេ​ប៊ុ​ក​ កញ្ញា​ សាន្ត​ វឌ្ឍនៈ​ វ​ត្តី​ ដែល​កូនស្រី​ពៅ​របស់​លោក​ យី​សុខ​ សាន្ត​ បាន​ស្រង់​សំដី​របស់​ឱ​ពុក​របស់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​ឈឺចាប់ ​និង​ការ​រង​អំពើ​អយុត្តិធម៌​ ​ដោយសារ​ការ​ចាប់ខ្លួន​រូប​លោក ​។​

​ចំណែក​ អ្នកស្រី​ យ៉ែ​ម​ ច​ន្ថា​ ភរិយា​ លោក​នី​ ចរិយា​ អគ្គលេខាធិការ​រង​ ​គ​.​ជ​.​ប​ លើក​ឡើង​ថា​ អ្នកស្រី​នៅ​តែ​ទន្ទឹង​ចាំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​និង​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​សំរាប់​ស្វា​មី​របស់​អ្នកស្រី​។​

អ្នកស្រី​ យ៉ែ​ម​ ច​ន្ថា​ ៖ «​យើង​អស់សង្ឃឹម​ទៅ​លើ​តុលាការ​បាន​ងាក​មក​រក​អន្តរាគមន៍​ ពី​ដឹកនាំ​កំពូល​ គិត​ថា​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​ដោះស្រាយ​បាន​។​ ប៉ុន្តែ​យើង​យក​ទៅ​ដាក់​ស្ងាត់ជ្រាប​យើង​ត្រូវ​សង្ឃឹម​ទីណា​ទៀត​»

​លោក​មឿង​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព​ន្ធ័​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា​ តាម​ច្បាប់​​រាល់​តម្រូវការ​ ឬ​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ត្រូវ​ពិនិត្យ​ និង​ដោះស្រាយ​យកចិត្តទុកដាក់​​ ៕

 

Share

Image
Image
Image