loader

កោះ​ភូ​កុក​ខែ្ម​រ​ហៅ​ថា​កោះត្រល់​ បាន​ក្លាយជា​កម្លាំង​សេដ្ឋកិច្ច​ធំ​មួយ​របស់​វៀតណាម​

​កោះ​ភូ​កុក​ដែល​ខែ្ម​រ​ហៅ​ថា​កោះត្រល់​ បាន​ក្លាយជា​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ ទេសចរណ៍​ដ៏​ធំមួយទៀត​របស់​ប្រទេស​វៀតណាម​ ដោយ​ទាក់ទាញ​អ្នក​ទេសចរណ៍​បរទេស​បាន​ ១​លាន​ ៦​សែន​នាក់​ និង​រក​ប្រាក់​ចំនូល​បាន​ ជិត​ ៥​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ។​

kho-trol

​តាម​ស្ថិតិ​នៅ​ក្រសួងទេសចរណ៍​វៀតណាម​ កំណើន​ទេសចរណ៍​ទៅ​លេង​កោះ​ភូ​កុក​ បាន​កើន​ឡើងជា​លំដាប់​ដែល​រហូត​មក​ដល់​ពេល​នេះ​ កើន​ ៤៧,២​ ភាគរយ​ ស្មើ​និង​ ១​លាន​ ៦​សែន​នាក់​ ហើយ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​មក​ពី​អឺរ៉ុប​។​

​ភូ​កុក​មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​

​ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​  អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​  ហើយ​ស្រូប​ទាញ​ប្រាក់​ចំនូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​  Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​

​អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​  ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​ ឬ​ឡើង​ភ្នំ​បូកគោ​ ។​

​កោះត្រល់​មាន​ផ្ទៃដី​ប្រមាណ​ ៥៧៤​ គីឡូម៉ែត្រ​ក្រឡា ​ហើយ​មាន​ពល​រដ្ឋ​វៀតណាម​រស់នៅ​ទីនោះ​ ជាង​ ១០​ម៉ឺន​នាក់​ដោយ​គិត​នៅ​ឆ្នាំ​២០១២​។​ នេះ​បើ​យោង​តាម​ Wiki​ Media និង Vietnam net៕​ 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

ថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២១

ប្រជាជនកម្ពុជាចំនួន១៧,៨ភាគរយ នៃប្រជាជនសរុបជិត[...]

លោក បៃឌិន ចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ

ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន ថ្ងៃចន្ទ ទី១[...]

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២១

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x