en     km
en     km

ប្រធាន​គណ​បក្ស​សម រង្ស៊ី ថាមិនមានការចាប់ខ្លួន លោក ហុង សុខហួរ នៅឡើយទេ

Share

hotnews_cover
បទបង្ហាញស្តីពីផែនទីខ្នាត ១/១០០.០០០ ដែលគណបក្សសង្រ្គោះជាតិ យកមកពីប្រទេសបារាំង និងបញ្ហាព្រំដែនដោយលោក ហុង សុខហូរ កាលពីថ្ងៃទី ១០ សីហា ២០១៥

ភ្នំពេញ​៖ ​​ប្រធាន​​គណ​​បក្ស​​សម​ ​រង្ស៊ី​ ​អះ​​អាង​​នៅ​​ព្រឹក​​ថ្ងៃ​​ទី ​​១៣ ​​ខែ​​សីហា​​នេះ​​ថា ​មិន​​មាន​​ការ​​ចាប់​​​ខ្លួន​​សមា​​ជិក​​ព្រឹទ្ធ​​សភា​​​មក​​​​​ពី​​គណ​​បក្ស​​សម​ ​រង្ស៊ី​ ​ដូច​​សារ​​ព័ត៌​​មាន​​ក្នុង​​ស្រុក​​បាន​​ចុះ​​ផ្សាយ​​នោះ​​ទេ​​។ ​​លោ​ក​ ​គង់​ ​គាំ ​ប្រធាន​​គណ​​បក្ស​​សម ​​រង្ស៊ី​ ​បាន​បញ្ជាក់​ប្រាប់​​មណ្ឌល​​ព័ត៌​​មាន​​ស្ត្រីថា​​ លោក ដឹង​ថា​មាន​សេច​ក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន ​សែន​ ​ឲ្យ​ចាប់​ខ្លួន​លោក​ ហុង​ សុខ​ហួរ ​ជា​សមា​ជិក​ព្រឹទ្ធ​សភា​របស់​គណ​​​បក្ស​​​សម​ ​​រង្ស៊ី​ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង ​១១ ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ មិនទាន់​​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ​។ ​

សំឡេង៖

មណ្ឌល​​​ព័ត៌​​​មាន​​​ស្ត្រី​កម្ពុជា​ព្យា​យាម​ទាក់​ទង​លោ​ក​ ហុង​ សុខ​ហូរ ​ដែរ ​ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។​ តែ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែ​ន​ បាន​បញ្ជា​ឲ្យ​សម​ត្ថ​កិច្ច​តាម​ចាប់​ខ្លួន​លោក​ ​​ហុង​ ​សុខ​ហួរ​​ ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​សាកល​វិទ្យល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​នេះ​។

ជា​ការ​កត់​សម្គាល់​ រយៈ​ពេល​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក ​ហុង​ សុខ​ហូរ​ បាន​ធ្វើ​ការ​បង្ហាញ​ផែន​ទី​ទាក់​ទង​នឹង​ព្រំ​ដែន​កម្ពុជា​ វៀត​ណាម ​ជា​បន្ត​បន្ទាប់​។​ ក្នុង​ចំណោម​បទ​បង្ហាញ​ទាំង​នោះ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​១០ ​ខែ​សីហា​ លោក​ថា ​វៀតណាម​បាន​ចូល​កាន់​កាប់​ទឹក​ដី​កម្ពុជា​​​នៅ​​ចំណុច​ចំពុះ​ទា ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ប្រមាណ​ ១១០០ ​ហិកតា​ ចំណែក​កម្ពុជា​ចូល​ទឹក​ដី​វៀត​ណាម​វិញ​ជាង​ ​២០០ ​ហិកតា​។

​នៅ​ថ្ងៃ​ទី ​១២ ​ខែ​សីហា ​ម្សិល​មិញ​​លោក ហុង ​សុខ​ហួរ​ បាន​បង្ហាញ​ឯក​សារ​មួយ​ទៀត​ថា ​សន្ធិ​សញ្ញា​ឆ្នាំ ​១៩៧៩​ រវាង​កម្ពុជា​និង​វៀត​ណាម​ ជាសន្ធិសញ្ញារំលាយបង្គោលព្រំដែនចាស់ បន្សល់ពីសម័យបារាំង ហើយបោះបង្គោលព្រំដែនថ្មី ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀត​ណាម​​៕​

Share

Image
Image
Image