en     km
en     km

ប្រធានាធិបតី​ មី​យ៉ា​ន​ម៉ា​បំពេញ​ ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​៤​ថ្ងៃ​នៅ​កម្ពុជា​

Share

​ប្រធានាធិបតី​ប្រទេស​ភូមា​លោក​ធិ​ន​ ច​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី​៣​ខែកុម្ភៈ​នេះ​សំរាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​បួន​ថ្ងៃ​។​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​កំពូល​ប្រទេស​អតីត​ដឹកនាំ​ដោយ​របប​សឹក​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​កាលពី​ចុងឆ្នាំ​២០១៥​។​

u-tin-o1

លោក ​ធិ​ន​ ច​ បាន​មក​ដល់ទី​ក្រុងភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​នរោត្តម​សីហ​មុនី​ ។ ហើយ​បើ​តាម​គម្រោង​លោក​ ធិ​ន​ ច​ នឹង​ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​និង​ជួប​សន្ទនា​ទ្វេភាគី​ជាមួយ​សម្តេច​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​។​

លោក​ ធិ​ន​ ច​ បាន​ឡើង​កាន់​អំណាច​បន្ទាប់​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ប្រធាន​បក្ស​សម្ព័​នភា​ព​ប្រជា​ធិ​តេ​យ្យ​ ផ្ទេរអំណាច​ឲ្យ​ ដោយសារ​រដ្ឋ​ធម្ម​នុ​ញ្ញា​ មី​យ៉ា​ន​ម៉ា​ មិន​អនុញ្ញាតិ​ឲ្យ​លោកស្រី​ដឹកនាំ​ប្រទេស​ដោយសារ​លោកស្រី​មាន​ស្វា​ម៉ី​ជា​ជនបរទេស​៕ ​

Share

Image
Image
Image