en     km
en     km

តុលាការ​ខ្មែរក្រហម​ ៖​ គម្រោង​ថវិកា​កែសម្រួល​២០១៦-២០១៧​ មានការ​កើនឡើង​

Share

​ភ្នំពេញ​៖​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​គេ​ហៅ​ថា​ សាលាក្ដី​ខ្មែរ​ក្រ​ហម​ ឱ្យ​ដឹង​ថា​គម្រោង​កែ​ថវិកា​កែសម្រួល​សម្រាប់​ឆ្នាំ​ ២០១៦-២០១៧​ កើនឡើង​ចំនួន​ ១,៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ទាំង​ពីរ​ភាគី​ គឺ​ភាគី​ជាតិ​ និង​អន្តរជាតិ​។​

net
លោក នេត ភក្រ្ដា អ្នកនាំពាក្យ សាលាក្ដីខ្មែរក្រហម

​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​ ២០១៦​ត្រូវ​បាន​កែសម្រួល​នៃ​ការ​ចំណាយ​សរុប​ចំនួន​ ៣០,៦១​ លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ភាគី​អន្តរជាតិ​ចំណាយ​ថវិកា​អស់​ចំនួន​ ២៤,០៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ភាគី​ជាតិ​ចំណាយ​ថវិកា​ ៦,៦៤​ លាន​ដុល្លារ​អា​មេ​រិ​ក​។

​គម្រោង​ថវិកា​កែសម្រួល​សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​ មាន​ទឹកប្រាក់​សរុប​ចំនួន​ ៣០,១៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ក្នុង​នោះ​ភាគី​អន្តរជាតិ​ គ្រោង​ចំណាយ​ចំនួន​ ២៣,៧៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ ភាគី​ជាតិ​ គ្រោង​ចំណាយ​ចំនួន​ ៦,៣៧​ លាន​ដុល្លារ​អា​មេ​រិ​ក​។

​សាលាក្ដី​ខ្មែរក្រហម​ ឬ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​ ដោយ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ និង​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។

​សាលាក្ដី​នេះ​បាន​កាត់ទោស​លោក​ កាំ​ង​ហ្កិ​ច​ អ៊ា​វ​ ហៅ​ឌុ​ច​ អតីត​ប្រធាន​គុក​ទទួល​ស្លែង​ ឱ្យ​មានទោស​ អស់​មួយ​ជីវិត​ ហើយ​ ចំណែក​លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​និង​ លោក​ នួន​ ជា​ អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ ក៏​ត្រូវ​បាន​កាត់ទោស​ អស់​មួយ​ជីវិត​ដែរ​ក្នុង​សំណុំរឿង​ ០០២/១​។​ ទាំង​លោក​ ខៀវ​ សំ​ផ​ន​ និង​ នួន​ ជា​ កំពុង​ត្រូវ​រង់ចាំ​ ទទួល​សាលក្រម​ ០០២/២​ មួយ​លើក​ទៀត​ ៕​

Share

Image
Image
Image