en     km
en     km

សម្តេច​ហ៊ុន​ សែន​៖​ផែនការ​ក​៥​ គឺ​ដើម្បី​ការពារ​ជាតិ​(មានសំឡេង)

Share

ភ្នំពេញ ៖ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​ហ៊ុន​ សែន​ បាន​បកស្រាយ​នយោបាយ​កាប់​ឈើ​ ក​៥​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ ដោយ​បាន​ហៅ​ផែនការ​នោះ​ថា ​ជា​នយោបាយ​ទប់ទល់​នឹង​ពួក​ខ្មែរក្រហម​។​ ​ការ​បកស្រាយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន ​រាយការណ៍​៖

 

hun-sen-01

​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ការពារ​នយោបាយ​ ក​៥​ឬ​ការ​កេណ្ឌ​ពលករ​ឲ្យ​កាប់​ព្រៃ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០​ដោយ​អះអាង​ថា​នោះ​ជា​នយោបាយ​ការពារ​ប្រទេស​។​

​ការ​បកស្រាយ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ ពី ​ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​។​ ​លោក​សម​ រ​ង្ស៊ី​ កាលពី​ថ្ងៃ​ទី​ ២៧​ កម​រា​ ឆ្នាំ​២០១៧​ បាន​លើក​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ផែនការ​ក​៥​ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​ ហេង​ សំ​រិ​ន​ បាន​សម្លាប់​ពលរដ្ឋ​ស្លូត​ រាប់​ម៉ឺន​រាប់​សែន​នាក់​។​

​សម្ដេច​ ហេង​ សំ​រិ​ន​ បច្ចុប្បន្ន​ជា​ ប្រធានកិត្តិយស​បក្ស​ប្រជាជន​កម្ពុជា​និង​ធ្លាប់​ជា​ប្រមុខរដ្ឋ​ក្នុង​សម័យ​សាធារណៈរដ្ឋ​ប្រជា​ម​និ​ត​កម្ពុជា​។​


​សម្ដេច​ ហ៊ុន​ សែន​ បាន​បកស្រាយ​ថា ផែនការ​ក​៥​ គឺ​ដើម្បី​ការពារ​រារាំង​ពួក​ខ្មែរក្រហម​មិន​ឲ្យ​វិល​ត្រឡប់​មក​កាប់សម្លាប់​ពលរដ្ឋ​កម្ពុជា​សា​ជា​ថ្មី​។​សម្តេច​ ហ៊ុន​ សែន​ បកស្រាយ​ថា​ផែនការ​ ក​៥​នេះ ​គឺ ជា​នយោបាយ​ការពារ​ជាតិ​ប្រឆាំង​នឹង​ពួក​ខ្មែរក្រហម។​

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា​ សាស្ត្រ​ចា​រ្យ​ប្រវត្តិសាស្ត្រ​ មាន​ប្រសាសន៍​ថា​ ផែនការ​ក​៥​ធ្វើ​ឡើង​ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ស្ថេ​រ​ភាព​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​ ថ្វីបើ​ផែនការ​នេះ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ប៉ុន្តែ​វា​ជា​ផែនការ​ការពារ​ជាតិ​បែប​ជាតិនិយម​ខណៈ​ដែល​កម្ពុជា​មិន​ទាន់​រឹង​មាំ​នៅឡើយ​។​

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា​ ៖ «​ ចលនា​នេះ​បង្ហាញ​ពី​ជាតិនិយម​របស់​រដ្ឋាភិបាល​ក្នុង​សម័យ​នោះ​ក្នុង​ការ​ប្រឹងប្រែង​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​
​យក​កំលាំង​ដែល​មាន​ស្រាប់​ និង​មាន​ដោយ​ខ្លួនឯង​ ដោយ​គឺ​យើង​មិន​គួរ​ពឹង​បរទេស​ឡើយ
»​។​

​ផែនការ​ ក​៥​ ធ្វើ​ឡើង​ចន្លោះ​ ឆ្នាំ​ ១៩៨៤​ ដល់​ឆ្នាំ​ ១៩៨៨៕

Share

Image
Image
Image