en     km
en     km

រដ្ឋាភិបាល​បារាំង​ផ្តល់​រង្វាន់​ដល់​ប្រធាន​អង្គការ ​ស៊ី​ប៉ា(Sipar)​

Share

​ភ្នំពេញ​ ៖​ លោក​ ហុ​ក​ សុទ្ធិ​ ប្រធាន​អង្គការ​ស៊ី​ប៉ា​ បាន​គ្រឿង​ឥស្សរិយយស​សិល្បៈ​ និង​អក្សរសាស្ត្រ​ថ្នាក់​អស្ស​ឬ​ទ្ធិ​ ពី​រដ្ឋាភិបាល​បារាំង​សំរាប់​ស្នាដៃ​របស់​លោក​ក្នុង​ការ​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​ និង​ប្រឆាំង​អន​ក្ខ​រ​ភាព​នៅ​កម្ពុជា​។

លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។រូបភាពពី Lepetitjournal.com
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។រូបភាពពី Lepetitjournal.com
លោក​ ហ្ស​ង់​ក្លូ​ដ​ ពាំ​បឹ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ​ដល់​លោក​ ហុ​ក​ សុទ្ធិ​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២៦​ ខែមករា​ ក្នុង​ទីក្រុង​ភ្នំពេញ​។​ លោក​ឯកអគ្គ​ រដ្ឋ​ទូត​បាន​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​មិន​ចេះ​នឿយហត់​របស់​លោក​ ហុ​ក​ សុទ្ធិ​ ក្នុង​ការ​លើកតម្កើង​វិស័យ​អប់រំ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អន​ក្ខ​រ​ភាព​នៅ​កម្ពុជា​។​

​អង្គការ​ស៊ី​ប៉ា​ ជា​អង្គការ​មួយ​ដែល​បាន​បោះពុម្ព​ និង​ផ្សព្វផ្សាយ​សៀវភៅ​អប់​រំជា​ច្រើន​សំរាប់​កុមារ​និង​យុវវ័យ​។​ បន្ថែម​ពី​នោះ​អង្គការ​នេះ​បាន​បង្កើត​បណ្ណាល័យ​ចល័ត​តាម​រថយន្ត​ដើម្បី​ជំរុញ​ឲ្យ​មានការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ក្នុង​ចំណោម​កុមារ​កម្ពុជា​។​

សកម្មភាពកុមារអានសៀវភៅនៅបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា នៅតាមទីជនបទ។រូបភាព ៖Lepetitjournal.com
សកម្មភាពកុមារអានសៀវភៅនៅបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា នៅតាមទីជនបទ។រូបភាព ៖Lepetitjournal.com
លើស​ពី​នេះ​អង្គការ​ដដែល​បាន​បង្កើត​បណ្ណាល័យ​នៅ​តាម​ពន្ធនាគារ​ទៀត​ផង​។​ លោក​ ហុ​ក​ សុទ្ធិ​ បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ស៊ី​ប៉ា​នៅ​ឆ្នាំ​ ១៩៩៥​ ក្នុង​នាម​ជាទី​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង​និង​គរុកោសល្យ​។​ បន្ទាប់​មក​ លោក​ក្លាយទៅជា​អ្នកសម្របសម្រួល​កម្មវិធី​បណ្ណាល័យ​របស់​អង្គការ​ ដោយ​បាន​ជួយ​បណ្តុះបណ្តាល​បណ្ណារក្ស​ជាង​ ២៥០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​ មុន​ពេល​ក្លាយទៅជា​ប្រធាន​ អង្គការ​ស៊ី​ប៉ា​ នៅ​ឆ្នាំ​២០០៤​។​ ក្នុង​អំឡុង​ឆ្នាំ​ ២០០០​ លោក​បាន​បង្កើត​កម្មវិធី​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​សម្រាប់​យុវជន​៕​

Share

Image
Image
Image