en     km
en     km

លោក​ ឌិន​ ពុ​ទ្ធី​ លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារ​ព្រួយបារម្ភ​អំពី​ប​ណ្តឹ​នៅ​តុលាការ​៣​ទៀត​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ និង​ជា​សមាជិក​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ឌិន​ ពុ​ទ្ធី​ បាន​ដាក់​លិខិត​លាលែង​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​តុលាការ​សម្រេច​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ពាក់កណ្តាល​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​។​

​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ​យល់​ថា​ ការ​លាលែង​ពី​គណបក្សប្រឆាំង​ជា​ហេតុផល​នយោបាយ​នៅ​ក្នុង​សង្គម​នា​ពេល​នេះ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

din-puthi
បើ​យោង​តាម​ពាក្យសុំ​លាលែង​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ មក​រា​នេះ​  មូលហេតុ​ លោក​សម្រេចចិត្ត​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ជាប់​បំពេញភារកិច្ច​ជា​សមាគម​ និង​គ្មាន​ពេល​គ្រប់គ្រាន់​ ដើម្បី​បំពេញការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​។​

​លោក​ ឌិន​ ពុ​ទ្ធី​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ បាន​បញ្ជាក់​បន្ថែម​ថា​ លោក​សម្រេច​ដើរ​ចេញ​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​លោក​ក៏​មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​ឡើយ​ ព្រោះ​លោក​ចង់​ផ្តោត​នៅ​លើ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​បាន​ពេញលេញ​។

​ម្យ៉ាង​លោក​ថា​ ការ​សម្រេច​ដើរ​ចេញពី​សមាជិក​គណបក្សប្រឆាំង​ ក៏​ព្រោះតែ​លោក​ព្រួយបារម្ភ​អំពី​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ​។​

​លោក​ ឌិន​ ពុ​ទ្ធី​៖«​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​គឺ​ពីរ​ រឿង​មុខ​ទីស្នាក់ការ​គយ​ នៅ​ឆ្នាំ​ ២០១៥​ ហើយ​រឿង​និង​ក៏​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ហើយ​រឿង​ឡាន​ធ្វើ​បាតុកម្ម​ក៏​គេ​ចោទ​ខ្ញុំ​ដែរ​ អ​ញ្ចឹ​ង​វាបី​ករណី​នៅ​តុល​ការ​ អ​ញ្ចឹ​ង​បង​ឯង​ជ្រាប់​ អា​រឿង​ហ្នឹង​»​។​

​គឺជា​រឿង​ធម្មតា​ក៏​ថា​បាន​ ចំពោះ​ការ​លាលែង​ពី​បក្សនយោបាយ​ ហើយ​ទៅ​ធ្វើ​អ្វីមួយ​ ប៉ុន្តែ​ ជា​ទម្លាប់​ គឺ​សង្គម​ បច្ចុប្បន្ន​ បើ​មាន​អ្នក​ណា​ចេញពី​បក្ស​ប្រឆាំង​ គឺជា​ហេតុផល​នយោបាយ​ និង​ ការ​ទិញ​ទឹកចិត្ត​ឱ្យ​ដើរ​ចេញ​។​ ករណី​លោក​ ឌិន​ ពុ​ទ្ធី​ ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​  ត្រូវ​បាន​អ្នកវិភាគ​ ថា​គឺជា​គំរាមកំហែង​ខាង​នយោបាយ​ ជា​ជាង​រឿង​ផ្សេងៗ​។​

​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​ និង​នយោបាយ​ លោក​ គឹ​ម​ សុខ​ យល់​ថា​ ការ​សម្រេច​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ របស់​លោក​ ឌិន​ ពុ​ទ្ធី​ ប្រហែល​អាច​ជា​ហេតុផល​នយោបាយ​ ព្រោះ​លោក​ថា​ លោក​ ឌិន​ ពុ​ទ្ធី​ គឺជា​ បុគ្គល​សំខាន់​មួយ​រូប​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ឲ្យ​គណបក្ស​នយោបាយ​។​

​លោក​ គឹ​ម​ សុខ​៖«​គេ​ដោះ​លែង​លោក​ ឌិន​ ពុ​ទ្ធី​ គឺ​ មូលហេតុ​នយោបាយ​ ព្រោះ​គេ​ចាប់​គាត់​ ក្នុង​ហេតុផល​នយោបាយ​ មូលហេតុ​នយោបាយ​ ឥឡូវ​យើង​ឃើញច្បាស់​ជា​ការ​លាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ​ជា​ហេតុផល​នយោបាយ​មួយ​ហើយ​»​។​

​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ឌី​ន​ ពុ​ទ្ធី​ បាន​រង​ការ​ចោទ​ថា​ បាន​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ ធ្នូ​២០១៦​ ដែល​ រឿង​នេះ​ គេ​ថា​លោក​វរៈសេនីយ៍ត្រី​ ហើយ​ទម្លាក់​កំហុស​ លើ​ លោក​ ឌី​ន​ ពុ​ទ្ធី​ ។​លោក​ ឌី​ន​ ពុ​ទ្ធី​ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ មក​រា​ កន្លង​មក​ដែល​ជា​រឿង​គួរ​ ឱ្យ​ភ្ញាក់ផ្អើល​៕​

Share

Image
Image
Image