en     km
en     km

កម្ពុជា​-​ឡាវ​ ជំរុញ​ការ​បង្ក្រាប​គ្រឿងញៀន​តាម​តំបន់​ព្រំដែន​

Share

​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​ បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ទ្វេភាគី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​ ខណៈ​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​ឡាវ​ត្រូវ​បញ្ចប់​ដំណើរ​ទស្ស​និច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ ម្សិលមិញ​។​

prak
ជំនួបរវាងក្រសួងការបរទេសខ្មែរនិងសមភាគីឡាវ (ប្រភពពី កាសែតកម្ពុជាថ្មី)

ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​ឡាវ​ លោក​ សា​លឿម​សៃ​ កុម​ម៉ា​សិទ្ធ​ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ ម្សិលម្ង៉ៃ​។​ អ្នកនាំពាក្យ​ក្រសួងការ បរទេស​លោក​ ជុំ​ ស៊ុ​ន្ធ​រី​ បញ្ជាក់​ថា​លោក​ប្រាក់​ សុ​ខុន​ បាន​ប្រាប់​ដល់​សម​ភាគី​របស់​ខ្លួន​ថា​ កម្ពុជា​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​សំរាប់​រយៈពេល​ប្រាំមួយ​ខែ​ដោយ​ចាប់ផ្តើម​ពី​ខែមករា​នេះ​។​

prakk
លោក ប្រាក់ សុខុន រូបខាងឆ្វេង (ប្រភពពី កាសែតកម្ពុជាថ្មី)

ហើយ​លោក​ ប្រាក់​ សុ​ខុន​ ស្នើ​ឲ្យ​ភាគី​ឡាវ​ពង្រឹង​កិច្ចសហការ​ប្រឆាំង​គ្រឿងញៀន​ជា​ពិសេស​នៅ​តាម​បណ្តោ យ​ព្រំដែន​រួម​។​ កម្ពុជា​និង​ឡាវ​មាន​ព្រំដែន​រួម​ប្រវែង​៥៣៣​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​និង​ប៉ែក​ឥ​សាន​ប្រទេស​។​ លោក​ សា​លឿម​សៃ​ កុម​ម៉ា​សិទ្ធ​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចាប់តាំងពី​ថ្ងៃ​ច​ន្ទ័​ និង​ត្រូវ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ ក្រោយ​ពី​ប្រជុំ​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​រួច​៕​

Share

Image
Image
Image