en     km
en     km

លោក​ កឹ​ម​ សុខា​ ចាប់ផ្ដើម​ចុះ​មូលដ្ឋាន​ខណៈ​សភា​ CPP​ ប្រជុំ​ដក​តំណែង​លោក​

Share

ភ្នំពេញ​៖​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្ដើម​ចុះ​ជួប​សកម្មជន​របស់​លោក​ នៅ​តាម​មូលដ្ឋាន​នៅ​ថ្ងៃ​ ចន្ទ​ ទី​២៣​ មក​រា​ នេះ​ ខណៈ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជាជន​បាន​សម្រេច​លើ​របៀបវារៈ​មួយ​ដើម្បី​ឲ្យ​សភា​ប្រជុំ​ពេញអង្គ​ ថ្ងៃ​ទី​៣១​ មក​រា​ បញ្ឈប់​ប្រធាន​សភា​សម្លេង​ភាគតិច​របស់​លោក​ កឹ​ម​ សុខា​។​

kem-sokha
លោក កឹម សុខា ក្នុងសកម្មភាពជួបអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ

​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ ផ្សព្វផ្សាយ​នៅ​ព្រឹក​នេះ​បាន​បញ្ជាក់​ថា​ លោក​ កឹ​ម​ សុខា​ បាន​ទៅ​ជួប​សកម្មជន​របស់​លោក​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃនេះ​។​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​បង្ហាញមុខ​ជាមួយនឹង​សក ម្មជន​របស់​លោក​តាម​មូលដ្ឋាន​ បន្ទាប់​ពី​លោក​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។

ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ​លោក​ចេញ​ទៅ​ខេត្ដ​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​គណបក្ស​របស់​លោក​ប្រាប់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បើ​បក្ស​មួយ​បោះបង់​ចោល​ឬ​ក៏​បញ្ឈប់​តួនាទី​របស់​សភា​សម្លេង​ភាគតិច​ មាន​ន័យ​ថា​ ជា​ការ​បង្ហាញផ្លូវ​មួយ​ឲ្យ​បក្ស​ប្រឆាំង​វិល​ទៅ​ជួប​ពលរដ្ឋ​វិញ​នៅ​តាម​ជនបទ​ ហើយ​ប្រាប់​រឿ ងរ៉ាវ​ន យោបាយ​ស្រុក​ទេស​ ទៅ​កាន់​ពលរដ្ឋ​ទាំងនោះ​។​ យ៉ាងណា​ក៏​ដោយ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ឲ្យ​យក​ករណី​ ប្រធាន​សភា​សម្លេង​ភាគតិច​នៃ​រដ្ឋសភា​នោះ​ទៅ​សុំ​កា​អនុម័ត​ ពី​កិច្ច ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​៣១​ មក​រា​ ហើយ​បើ​រឿង​នេះ​កើតឡើង​មែនមាន​ន័យ​ថា​លោក​ កឹ​ម​ សុខា​ បាន​បាត់ បង់​តំណែង​របស់​លោក​១​ទៀត​គឺ​ប្រធាន​ក្រុម​សភា​សម្លេង​ភាគតិច​មក​ពី​គណបក្សប្រឆាំង​។

លោក​ កឹ​ម​ សុខា​ កន្លង​មក​បាន​កាន់​តំណែង​ជា​អនុប្រធាន​ទី​១​ រដ្ឋសភា​ បាន​ជិត​ពីរ​ឆ្នាំ​ ក្រោយមក​លោក​ ត្រូវ​បាន​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ដក​ចេញពី​តំណែង​ បន្ទាប់​ពី​មាន​បាតុកម្ម​ពី​ប្រជាជន​ ដែល​គាំទ្រ​គណបក្សកាន់អំណាច​ ដាក់​ញត្ដិ​ទាមទារ​ឲ្យ​ដក​តំណែង​របស់​លោក​៕

Share

Image
Image
Image