en     km
en     km

នៅ​ព្រឹក​នេះ​ គណៈ​ក​ម្មា​ការ​អចិន្ដ្រៃយ៍​រដ្ឋសភា​ភាគី​ CPP​ប្រជុំ​រំលាយ​តំណែង​ប្រធាន​មតិ​ភាគតិច​ CNRP​

Share

​ភ្នំពេញ​៖​ គណៈ​ក​ម្មា​ការ​អចិន្ដ្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដើម្បី​ធ្វើ​សេចក្ដីសម្រេច​រំលាយ​ចោល​តំណែង​ប្រធាន​សភា​ សម្លេង​ភាគតិច​របស់​គណបក្សប្រឆាំង​។​

paliment11
​ការ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ពេល​នេះ​ គឺ​ ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​មានការ​ប្រកាស​ដោយ​ សម្តេច​ ហ៊ុន​ សែន​ ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៨​ថ្មី​ (​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ឡើង​វិញ​។​

​តាម​កាសែត​ក្នុងស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ការ​សម្រេច​រំលាយ​ចោល​នៃ​ក្រុម​តំណាង​មតិ​ភាគតិច​ នៃ​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ ក្រុម​តំណាងរាស្ត្រ​ចំនួន​៥៥​រូប​ កាលពី​ស​ប្តា​ហ៍​មុន​ បន្ទាប់​ពី​មានការ​ប្រកាស​ដោយ​ សម្តេច​ ហ៊ុន​ សែន​ ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៨​ថ្មី​ (​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នេះ​ឡើង​វិញ​ ព្រោះ​ពិបាក​ក្នុង​ការ​ធ្វើការ​ រួម​ទាំង​ករណី​ប៉ុនប៉ង​ចរចា​ដោះ​លែង​អ្នកទោស​ ដែល​បំពាន​ដល់​អំណាចតុលាការ​ជាដើម​។​

​សូម​បញ្ជាក់​ថា​ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រឿង​នេះ​ ក្រោយ​ពេល​បញ្ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ សំណើ​នេះ​នឹង​បញ្ជូន​ទៅ​ដល់​គណៈកម្មការ​ជំនាញ​ ដើម្បី​ត្រួតពិនិត្យ​ជា​មុន​ ហើយ​ទើប​បញ្ជូន​ទៅ​សភា​ពេញអង្គ​បោះ​ឆ្នោត​សម្រេច​៕

Share

Image
Image
Image