en     km
en     km

បង់​ក្លា​ដេ​ស​ចង់បាន​អ្នក​វិនិយោគ​ពី​កម្ពុជា​

Share

ប្រទេស​បង់​ក្លា​ដេ​ស​គ្រោង​នឹង​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​និង​វិស័យ​កសិកម្ម​ក្នុង​ទឹកដី​របស់​ខ្លួន​។​ សេចក្តីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បង់​ក្លា​ដេ​ស​ ដែល​ស្រង់​សំដី​ដោយសារ​ព័ត៌មាន​ Financial​ Express​ នៅ​ទីក្រុង​ដា​កា​។​

រូបតំណាង
រូបតំណាង
​អគ្គលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បង់​ក្លា​ដេ​ស​ គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ ប៉ាន​ សូរ​សក្តិ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស​ រួម​មាន​ កប្បាស​ ប្រេង​សំរាប់​ចំអិន​អាហារ​ ជី​។​ ហើយ​កម្ពុជា​នាំ​ចូល​មក​វិញ​នូវ​សម្លៀក​បំពាក់​ ស្បែកជើង​និង​ស្បែក​ ឱសថ​ ក្រណាត់​ទេសឯក​ គ្រឿង​សមុទ្រ​និង​ផលិតផល​សមុទ្រ​ តែ​ ដំឡូង​ គ្រឿងទេស​ គ្រឿងសំអាង​និង​ សេ​រ៉ា​មិច​៕

Share

Image
Image
Image