en     km
en     km

វិស័យ​ព័ត៌មានវិទ្យា​គឺជា​ផលប្រយោជន៍​នៃ​វិស័យ​ឧស្សាហកម្ម​តែ​នៅ​មាន​គម្លាត​

Share

​ភ្នំពេញ​៖​ជំនាញ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​មាន​គម្លាត​យ៉ាង​ធំ​ដែល​បណ្តាល​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​មានការ​យឺតយ៉ាវ​ ធ្វើ​ឲ្យ​តម្លៃ​ពាណិជ្ជកម្ម​កើន​ខ្ពស់​និង​ប៉ះពាល់​ដល់​ការ​ប្រកួត ប្រជែង​។​ នេះ​បើ​យោង​តាម​របាយការណ៍​ឧស្សាហកម្ម​ព័ត៌មានវិទ្យា​កម្ពុជា​ស្តី​ពី​ជំនាញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

it1

​របាយការណ៍​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​ ទី​១៧​ ខែមករា​។​ របាយការណ៍​ដែល​បាន​ធ្វើការ​អង្កេត​ទៅ​លើ​អាជីវកម្ម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ចំនួន​២១​ និង​បាន​ជួប​សម្ភាសន៍​ជាមួយ​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ចំនួន​៦៣​នាក់​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ ៧៥​ភាគរយ​នៃ​អាជីវកម្ម​មិន​អាច​ជួល​បុគ្គលិក​ដែល​ចេះ​ព័ត៌មានវិទ្យា​មាន​សមត្ថភាព​ទេ​ ហើយ​ជំរុញ​ឲ្យ​ពួក​គេ​ផ្តល់​ការ​បណ្តុះបណ្តាល​ពួក​គេ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​បង្កើន​ចំណាយ​លើ​បញ្ហា​នេះ​។​ លើស​ពី​នោះ​មាន​អ្នក​ដាក់​ពាក្យសុំ​ចូល​ធ្វើការ​ជា​ច្រើន​ដែល​ជំនាញ​របស់​ពួក​គេ​ទាប​មែនទែន​។​

​របាយការណ៍​បន្ថែម​ថា​ «៧២​ភាគរយ​នៃ​និយោជក​និយាយ​ថា​ អាទិភាព​ដែល​ត្រូវ​ជ្រើសរើស​សំខាន់​បំផុត​គឺ​ទេព​កោសល្យ​ ធៀប​ទៅ​នឹង​ ២២​ភាគរយ​ដែល​ជា​តម្រូវការ​ជំនាញ​បច្ចេកទេស​ជា​ជាង​ជំនាញ​ផ្សេង​ទៀត​»​។​

Share

Image
Image
Image