en     km
en     km

លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ថា​សម្តេចនាយក​រដ្ឋមន្ដ្រី​ជា​អ្នកនយោបាយ​មិន​ស្មោះត្រង់​

Share

​ភ្នំពេញ​៖​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជា​អ្នកនយោបាយ​ក្រឡេចក្រឡុច​មិន​ស្មោះត្រង់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​។​

លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីរថយន្ដហើយបណ្ដើរចូលក្នុងបន្ទប់សវនាវការ តុលាការកំពូល
លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីរថយន្ដហើយបណ្ដើរចូលក្នុងបន្ទប់សវនាវការ តុលាការកំពូល

​មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ ខណៈ​លោក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​សវនាការ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨​ មក​រា​ នេះ​។​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​អ្នកទោស​និង​ដៃ​ជាប់​ខ្នោះ​ទៀត​នោះ​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ បាន​ស្រែក​ខ្លាំងៗ​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ចរចា​រឿង​នយោបាយ​នោះ​ទេ​ដោយ​ចាត់​ទុក​ប្រមុខ​រដ្ឋាភិបាល​ជា​អ្នកនយោបាយ​មិន​អាច​ទុកចិត្ដ​បាន​ឡើយ​។​ លោក​ថា​ ពី​មុន​គាំទ្រ​វប្បធម៌​សន្ទនា​ គាំទ្រ​សម្លេង​ភាគតិច​នៅ​រដ្ឋសភា​តែ​ឥឡូវនេះ​បែរជា​និយាយ​ក្រឡាស់​សម្ដី​ទៅ​រួច​។​ ជាមួយ​គ្នា​នេះ​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ក៏​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ទៀត​ថា​ រឿង​នយោបាយ​ត្រូវ​ដោះស្រាយ​តាម​រយៈ​នយោបាយ​។​

​ទោះជា​មានការ​រិះគន់​ ដូចនេះ​ក្ដី​  កន្លង​មក​អ្នកនាំពាក្យ​ បក្ស​កាន់​អំណាច​ មិន​បាន​ទទួលស្គាល់​នោះ​ទេ​ ដោយ​ចាត់​ទុក​ រឿងរ៉ាវ​របស់​បក្ស​ប្រឆាំង​ថា​ជា​កិច្ចការ​របស់​តុលាការ​។​

​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ត្រូវ​បាន​នាំ​ខ្លួន​មក​ជំនុំ​ជម្រះក្ដី​ពេល​នេះ​គឺ​ក្នុង​សំណុំរឿង​លោក​ប្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​កាត់ទោស​ឲ្យ​លោក​មានទោស​ ២០​ឆ្នាំ​ពី​បទ​បង្ក​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១១​។​ សំណុំរឿង​នេះ​មិនមែន​មាន​តែ​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ នោះ​ទេ​ដែល​ទទួល​ការ​ផ្តន្ទាទោស​ ពោល​គឺ​នៅ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ១០​នាក់​ទៀត​ ក៏​ត្រូវ​បាន​ផ្តន្ទាទោស​និង​ឃុំខ្លួន​នៅ​ពន្ទ​នាគារ​ព្រៃ​ស​ ករណី​ដូច​គ្នា​នេះ​ដែរ​៕

Share

Image
Image
Image