en     km
en     km

Q​ and​ A៖​សវនាការ​ករណី​ជនអន្តោប្រវេសន៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ គ​.​ជ​.​ប​ មាន​ស្ថានភាព​ក្ដៅ​គគុក​🔊

Share

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្ដី​ករណី​ ជនជាតិ​បរទេស ​(​ជនអន្តោប្រវេសន៍​)​ មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ។

nec1
សវនាការ គ.ជ.ប នៅថ្ងៃនេះ

​សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​ ៩​ព្រឹក​ ហើយ​ គ​.​ជ​.​ប​ នឹង​ប្រកាស​លទ្ធផល​នៅ​ម៉ោង​ ៣​រសៀល​។​ នេះ​បើ​តាម​សេចក្ដីរាយការណ៍រ​បស់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ដែល​បាន​ទៅ​ស្ដាប់​សវនាការ​នេះ​។​

​សវនាការ​ដែល​ គ​.​ជ​.​ប​ បើក​នៅ​ព្រឹក​មិ​ញ​មាន​បណ្ដឹង​សរុប​ទាំងអស់​ ៧​ករណី​ ប្ដឹង​ជនបរទេស​ចំនួន​ជិត​ ២០០​នាក់​។​ ក្នុង​សវនាការ​នេះ​ គឺ​មានការ​ចោទសួរ​ដេញ​ដោលពី​ប្រធាន​ គ​.​ជ​.​ប​ ទៅ​កាន់​ចុងចោទ​យ៉ាងច្រើន​ ជុំវិញ​ឯកសារ​ដែល​ពួក​គេ​មាន​និង​រយៈពេល​ដែល​ពួក​គេ​មក​រស់នៅ​កម្ពុជា​ ដោយ​មានការ​តវ៉ា​យ៉ាងច្រើន​ ពី​ដើមបណ្ដឹង​។

sik-bunhok
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ។ប

​សូម​ជម្រាប​ថា​ ករណី​បណ្ដឹង​ជនជាតិ​បរទេស​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ ប្រសិនបើ​រក​ឃើញ​ថា​ ជន​ទាំងនោះ​ជា​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ គ​.​ជ​.​ប​ នឹង​លុបឈ្មោះ​របស់​ពួក​គេ​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​  គួរ​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លើ​ប្រព័ន្ធ​ទិន្នន័យ​កុំព្យូទ័រ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្ដិ​ទី​០៤​ នៅ​ថ្ងៃ​ទី​០៤​ មិថុនា​ ឆ្នាំ​ ២០១៧​ មាន​ជិត​ ៨​លាន​នាក់​៕

Share

Image
Image
Image