en     km
en     km

អង្គការ​តម្លៃ​ស្រី្ដ​៖​ស្ដ្រី​ធ្វើការ​ពេល​យប់​ភាគច្រើន​មិន​ចេះអក្សរ​ខ្មែរ​

Share

ភ្នំពេញ​ ៖​ស្ត្រី​កម្ពុជា​ចំនួន​៥៦​ភាគរយ​ដែល​បម្រើ​ការ​នៅ​ពេល​យប់​មិន​ចេះអក្សរ​ខ្មែរ​នោះ​ទេ​។​ នេះ​ជា​ការ​រក​ឃើញ​របស់​អង្គការ​តម្លៃ​ស្ដ្រី​ដែល​បាន​ធ្វើការ​អង្កេត​លើ​ស្ត្រី​ ដែល​កំពុង​តែ​បំពេញការងារ​នៅ​ពេល​យប់​។​

រូបតំណាង។
រូបតំណាង។
អង្គការ​តម្លៃ​ស្ដ្រី​បាន​ជួប​សម្ភាសន៍​ជាមួយ​ស្ត្រី​៤៥៦​នាក់​ដែល​មាន​អាយុ​ពី​ ១៨​ឆ្នាំ​  ដល់​២៥​ ឆ្នាំ​កាលពី​ចុងឆ្នាំ​២០១៥​។​ ក្នុង​នោះ​ស្ត្រី​ចំនួន​៥៦​ភាគរយ​«​មិន​ចេះ​ទាំង​អាន​ និង​មិន​ចេះ​ទាំង​សរសេរ​អក្សរ​»​។​ មាន​តែ​ស្ត្រី​ចំនួន​៣១​ភាគរយ​ប៉ុណ្ណោះ​ដែល​ចេះ​អាន​និង​ចេះ​សរសេរ​ និង​បាន​ឆ្លងកាត់​ការ​សិក្សា​ដល់​កម្រិត​អនុ​វិទ្យាល័យ​។​ ក្រៅពី​នោះ​ស្ត្រី​ភាគច្រើន​បាន​រៀន​ត្រឹមតែ​កម្រិត​បឋម​សិក្សា​តែ​ប៉ុណ្ណោះ​។​

​កញ្ញា​ គង់​ សុ​ភ័​ក្រ​ បុគ្គលិក​ឈោង​ចាប់​គម្រោង​នៃ​អង្គការ​តម្លៃ​ស្ដ្រី​ ដែល​បាន​បកស្រាយ​នៅ​ក្នុង​កម្មវិធី​ «​សម្លេង​នៃ​ក្ដី​សង្ឃឹម​»​ របស់​វិទ្យុ​ស្ដ្រី​Fm102​  កាលពី​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​១២​ ខែមករា​ ឆ្នាំ​២០១៧​ថា​ មូលហេតុ​ដែល​នាំ​អោយ​ស្ដ្រី​ទាំងនោះ​មិន​ចេះ​អាន​ និង​សរសេរ​អក្សរ​ ដោយសារ​តែ​ពួក​គាត់​មក​ពី​គ្រួសារ​ក្រីក្រ​ និង​នៅ​តាម​តំបន់​ដាច់​ស្រយាល​»​។

​កញ្ញា​បន្ថែម​ថា​៖«​គាត់​រៀន​ថ្នាក់​បឋម​មែន​ប៉ុន្ដែ​បឋម​គាត់​ គឺ​ គាត់​អត់​ចេះ​អាន​ទេ​ ចឹ​ង​បាន​អាន​បាន​ អាន​បាន​នៅ​ក្នុង​កម្រិត​ទាប​ដែរ​។​ ចឹ​ង​នៅ​ក្នុង​នោះ​ បើសិនជា​អ្នក​ដែល​បាន​រៀន​គ្រាន់បើ​ត្រឹម​ថ្នាក់​អនុ​វិទ្យាល័យ​អី​ គឺ​ មាន​៣១​ភាគរយ​»​។​

Share

Image
Image
Image