en     km
en     km

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ គាំទ្រ​សង្គ្រាម​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​

Share

ហ្វី​លី​ពី​ន​៖​ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ Shinzo​ Abe​ ដែល​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ បាន​ប្រកាស​គាំទ្រ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ ដោយ​ចាត់​ទុក​ថា​ យុទ្ធនាការ​នេះ​ដើម្បី​ធ្វើ​អោយ​ហ្វី​លី​ពី​ន​មាន​ស្ថេ​រ​ភាព​ សន្ដិសុខ​សង្គម​។​

japan-phili
លោក​ប្រធានាធិបតី​ Rodrigo​ Duterte និង នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ Shinzo​ Abe

លោក​ Shinzo​ Abe​ បាន​ទៅ​ដល់ទី​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​មក​រា​ ក្នុង​គោលបំណង​ចូលរួម​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។​ ខណៈ​លោក​ Shinzo​ Abe​ ជាន់​ទឹកដី​ហ្វី​លី​ពី​ន​ គឺ​ ប្រធានាធិបតី​ចិន​ ស៊ីជី​ភីង​ ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​ ។​ លោក​ ស៊ីជី​ភីង​ មិន​បាន​ចេញ​មុខ​គាំទ្រ​សង្គ្រាម​ប្រឆាំង​គ្រឿ​ញៀន​ចំៗ​ដូច​ Shinzo​ Abe​ នោះ​ទេ​ តែ​លោក​ ស៊ី​ គ្រាន់តែ​និយាយ​ថា​ សង្គ្រាម​នេះ​មិន​ប៉ះពាល់​សន្ដិសុខ​តំបន់​ឡើយ​។​

​ហេតុ​អ្វី​បានជា​មហាមិត្ត​របស់​អា​មេ​រិ​ក​ គឺ​ ក្រុង​តូ​ក្យូ​ គាំទ្រ​សង្គ្រាម​ប្រឆាំង​គ្រឿ​ញៀន​នៅ​ហ្វី​លី​ពី​ន​?

​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ក្រុង​តូ​ក្យូ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទ័លច្រក​ព្រោះ​មិន​ចង់​ធ្វើ​អោយ​សម្ព័ន្ធមិត្ត​អាស៊ី​មួយ​នេះ​ ឃ្លាតឆ្ងាយ​ពី​ខ្លួន​នោះ​ឡើយ​។​

​ក្រុង​តូ​ក្យូ​ ក៏​ចង់​ប្រើប្រាស់​ប្រទេស​ហ្វី​លី​ពី​ន​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ធ្វើ​អោយ​មាន​តុល្យភាព​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។​ ប៉ុន្ដែ​ដោយសារ​តែ​ក្រុង​ម៉ានីល​សម្លាប់​ មនុស្ស​ដែល​គេ​សង្ស័យ​ថា​ ពួក​រត់ពន្ធ​គ្រឿងញៀន​ដល់​ទៅ​ ៦​ពាន់​នាក់​នោះ​ នាំ​អោយ​អា​មេ​រិ​ក​ថ្កោលទោស​យ៉ាង​ខ្លាំង​ហើយ​សម្រេច​ព្យួរ​ជំនួយ​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​ទៀត​ផង​៕​ប្រភព​ CNA

Share

Image
Image
Image