en     km
en     km

មេដឹកនាំ​ណា​តូ​ ថា​គេ​មិន​អាច​លើកលែង​រុ​ស្ស៊ី​បាន​ទេ

Share

​ប្រធាន​អង្គការ​ Nato​ លោក​ Jens​ Stoltenberg​ បាន​និយាយ​ថា​ ប្រទេស​ណា​ក៏​ដោយ​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​បោះ​ឆ្នោត​ប្រទេស​ដទៃ​ គឺ​ មិន​ត្រូវ​អត់ឱន​បាន​ឡើយ​។​

nato13
​ប្រធាន​អង្គការ​ Nato​ បាន​ព្រមាន​ដូចនេះ​ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ រក​ឃើញ​ ចារកម្ម​របស់​រុ​ស្ស៊ី​ បាន​លួច​ចូល​អ៊ីមែល​របស់​លោកស្រី​ Halliry​ Clinton​  អំឡុង​អា​មេ​រិ​ក​ឃោសនា​ រក​សម្លេង​ឆ្នោត​ ដែល​ករណី​នេះ​នាំ​អោយ​លោកស្រី​ ចាញ់ឆ្នោត​លោក​ដូ​ណា​ល់​ត្រាំ​។​

​ប្រធាន​អង្គការ​ Nato​ បាន​ថ្កោលទោស​ប្រទេស​រុ​ស្ស៊ី​ ដោយ​បាន​ព្រមាន​ថា​ គឺ​ មិន​ត្រូវ​អត់ឱន​អោយ​មានការ​ប្រព្រឹត្ត​បែប​នេះ​ទេ​។​

​យ៉ាងណា​ក៏​ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​ទាំងឡាយ​ណា​ថា​ រុ​ស្ស៊ី​ បាន​ធ្វើ​អន្ដរាគមន៍​បែប​នេះ​។​ ចំណែកឯ​ លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​បាន​ឈ្នះ​ឆ្នោត​តំណែង​ប្រធានាធិបតី​ ក៏​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។​ ប៉ុន្ដែ​លោក​ថា​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ចំណង​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​នោះ​ទេ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​ ៤៥​ នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ស​ប្ដា​ហ៍​ក្រោយ​នេះ​៕​ប្រភព​៖​ BBC​


Share

Image
Image
Image