en     km
en     km

​អ្នក​ទេសចរណ៍​ច្រើន​រយ​នាក់​ កកស្ទះ​នៅ​ កោះ​បាលី​ឥណ្ឌូ​នេ​ស៊ី​

Share

ឥណ្ឌូ​នេ​ស៊ី​៖​ អ្នក​ទេសចរណ៍​បរទេស​ប្រមាណ​ជា​ ៧០០​នាក់​ កកស្ទះ​រយៈពេល​ ២​ថ្ងៃ​មកនេះ​ នៅ​លើ​កោះ​ បាលី​ ដោយសារ​តែ​អាជ្ញាធរ​អាកាស​ចរ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផ្អាក​ជើងហោះហើរ​ ប្រភេទ​ Tigerair​ ករណី​សង្ស័យ​មាន​បញ្ហា​បច្ចេកទេស​។​

tigerair
​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អាជ្ញាធរ​អាកាស​ចរ​បាលី​បាន​ផ្អាក​ការ​ហោះហើរ​របស់​ជើង​យន្ដហោះ​នេះ​ តាំងពី​ថ្ងៃ​ពុធ​ ដោយ​បណ្ដាល​ឱ្យ​អ្នកដំណើរ​យ៉ាងតិច​ ៧០០​នាក់​ ភាគច្រើន​ជា​ជនជាតិ​អូស្ដ្រាលី​ខកខាន​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។​

​តាម​ប្រភព​ដដែល​ យន្ដហោះ​ Tigerair​ ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​សុក្រ​នេះ​  បើ​រក​ឃើញ​ចំនុច​សង្ស័យ​បច្ចេកទេស​របស់​យន្ដហោះ​នេះ​ឡើង​វិញ​។​

​កោះ​បាលី​ គឺជា​ តំបន់​ទេសចរណ៍​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ហើយ​ភ្ញៀវ​ទេសចរណ៍​បរទេស​ភាគច្រើន​ជា​ជនជាតិ​អូស្ដ្រាលី​ ។​ បើ​តាម​របាយការណ៍​មួយ​ឆ្នាំៗ​ ជនជាតិ​អូស្ដ្រាលី​មក​លេង​កោះ​បាលី​ យ៉ាងតិច​ ១​លាន​នាក់​។​ ប្រភព​៖​ BBC​

 

Share

Image
Image
Image