en     km
en     km

ក្រសួង​សាធារណការ​ ​ផ្សព្វផ្សាយ​ស្ព​តអប់រំ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្រឿង​ស្រវឹង

Share

​ភ្នំពេញ​៖​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​បង្ក​ដោយ​គ្រឿង​ស្រវឹង​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ដោយ​មាន​ស្ព​ត​អប់រំ​ខ្លីៗ​ចំនួន​ដប់​និង​មានរឿង​អប់រំ​ខ្លីៗ​ផ្សេង​ទៀត​។​ យុទ្ធនាការ​អប់រំ​ក្រោម​ចំណងជើង​ថា​«​មហន្តរាយ​គ្រួសារ​ដោយ​ពិសារ​គ្រឿង​ស្រវឹង​ពេល​បើកបរ​»​ធ្វើ​ឡើង​ក្នុង​គោលដៅ​បញ្ជ្រាប​ក្រុម​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១២​មក​រា​។​

រូបតំណាង៖គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
រូបតំណាង៖គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
​បើ​តាម​របាយការណ៍​ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ គ្រោះថ្នាក់​ចរាចរ​ណ៏​ឆ្នាំ​២០១៦​ បាន​កើតឡើង​ចំនួន​ ៣៧០០​ ករណី​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​ ១៧១៧​នាក់​ និង​ របួស​ ៦៦០៧​នាក់​។​

​ស្ព​ត​វី​ដេ​អូ​នេះ​បង្ហាញ​ពី​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែល​កើត​មាន​ឡើង​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ​ ដែល​ផល​ប៉ះពាល់​នេះ​ មិន​ត្រឹមតែ​ធ្លាក់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ពិសារ​គ្រឿង​ស្រវឹង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​៕

Share

Image
Image
Image