en     km
en     km

ជន​ផ្ដាច់​ការ​នៅ​ Gambia​ ប្ដេជ្ញា​មិន​ចុះ​ចេញពី​តំណែង​រហូត​មាន​សាលក្រម​រឿង​លទ្ធផល​បោះ​ឆ្នោត​

Share

​ហ្គាំ​បៀ​៖​ជន​ផ្ដាច់​ការ​នៃ​ប្រទេស​ហ្គាំ​បៀ​លោក​ Yahya​ Jammeh​ បាន​និយាយ​ថា​លោក​នឹង​មិន​ចុះ​ចេញពី​តំណែង​មុន​ពេល​ដែល​តុលាការ​កំពូល​មិន​ទាន់​ចេញ​សាលក្រម​ទាក់ទិន​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។

yaja
លោក យ៉ាយ៉ា ចាមេស ប្រធានាធិបតីផ្ដាច់ការ​២២ឆ្នាំ

​លោក​បាន​ថ្លែង​ដូចនេះ​ តាម​កញ្ចក់​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ពុធ​ ទី​១១​ ខែមករា​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​ពន្យា​ពេល​ប្រកាស​សាលដីកា​រហូត​ដល់​ខែឧសភា​។​ លោក​ ចា​មេស​ បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាមៗ​ទៅ​តុលាការ​កំពូល​ជំទាស់​លទ្ធផល​បោះ​ឆ្នោត​គឺ​បន្ទាប់​ពី​គណៈកម្មការ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ​ប្រកាស​ថា​ លោក​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ គឺ​ចាញ់​បេក្ខជន​ប្រធានាធិបតី​ Adama​ Barrow​ ។​

dama-barrow
លោក អាដាម៉ា​ បារ៉ូ បេក្ខជនប្រធានាធិបតីឈ្នះឆ្នោត

បន្ទាប់​ពី​ដឹង​ថា​ ចាញឆ្នោត​ភ្លាម​មេដឹកនាំ​កាន់​អំណាច​ ២២​ឆ្នាំ​រូប​នេះ​ក៏​បាន​ បញ្ជា​ឲ្យ​កង​អង្គរក្ស​របស់​លោក​ទៅ​ឡោម​ព័ទ្ធ​ទីស្នាក់ការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ ហើយ​បាន​ចាប់ខ្លួន​មន្ដ្រី​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​ទៀត​ផង​។​ ទោះជា​យ៉ាងនេះ​ក្ដី​លោក​ Adama​ Barrow​ ក៏​បាន​សន្យា​ផង​ដែរ​ថា​ លោក​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​២០​ មក​រា​ តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​។

yayah-jemmeh
លោក យ៉ាយ៉ា ចាមេស សកម្មភាពក្រោយប្រកាសលទ្ធផលបោះឆ្នោតថាចាញ់ឆ្នោត

ស្រប​ពេល​នេះ​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ដែល​ចង់​ឲ្យ​លោក​ ចា​មេស​ ចុះ​ចេញពី​តំណែង​ដោយ​សន្ដិវិធី​ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​ទៅ​កាន់​ប្រទេស​ហ្គាំ​បៀ​ក្នុង​បំណង​សម្របសម្រួល​ឲ្យ​លោក​ ចា​មេស​ ត្រូវ​ប្រញាប់​ចាក​ចេញពី​វិមាន​ប្រធានាធិបតី​គឺ​ប្រយោជន៍​រក្សា​សន្ដិភាព​របស់​ប្រទេស​។​ តែ​លោក​ ចា​មេស​ កន្លង​មក​បាន​អះអាង​អំណាច​របស់​លោក​ គឺ​បាន​មក​ពី​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់​៕​ប្រភព​:BBC

Share

Image
Image
Image