en     km
en     km

អ្នកនេសាទ​៨​នាក់​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ រង​ការ​បាញ់​សម្លាប់

Share

ហ្វី​លី​ពី​ន​៖​យ៉ាងតិច​ណាស់​អ្នកនេសាទ​ជនជាតិ​ហ្វី​លី​ពី​ន​ ៨​នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​លើ​ទូក​របស់​ពួក​គេ​ដែល​ភិនភាគ​អ្នក​ស្លាប់​ទាំងនោះ​ គឺ​ បាញ់​នឹង​គ្រាប់កាំភ្លើង​។​

phili-boat
ពួក​មន្ដ្រី​យោធា​ហ្វី​លី​ពី​ន​និយាយ​ថា​ ទូក​របស់​ជន​រង​គ្រោះ​បាន​អណ្ដែត​នៅ​កោះ​ Moro​ ក្បែរ​ប្រជុំ​កោះ​ Mindanao​ ។​

​តាម​ពួក​យោធា​ឧបទ្ទវ​ហេតុនេះ​ កើតឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​នៅ​លើ​ទូក​ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៨​នាក់​ គឺ​ មាន​ម្នាក់​ផ្សេង​ទៀត​នៅ​រស់រាន​មានជីវិត​។​

​តាម​ការ​សន្និដ្ឋាន​ដំបូង​របស់​ពួក​យោធា​ហ្វី​លី​ពី​ន​ ទំនង​កើត​ចេញពី​គំនុំសងសឹក​ រវាងទូក​របស់​អ្នកនេសាទ​ផ្សេង​ទៀត​ ឬ​មួយ​ជា​ការ​ចាប់ជំរិត​៕​ The​ Nation
​    

Share

Image
Image
Image