en     km
en     km

លោក​ អូ​បា​ម៉ា​ ចាប់ផ្ដើម​បិទ​សៀវភៅ​សេត​វិមាន​ ខណៈ​លោក​ចាកចេញ​ថ្ងៃ​ទី​២០​មក​រា​

Share

លោក​ អូ​បា​ម៉ា​ ចាប់ផ្ដើម​បិទ​ទំព័រ​សៀវភៅ​របស់​លោក​នៅ​សេត​វិមាន​មួយ​ទំព័រ​ម្ដងៗ​  ដោយ​រង់ចាំ​ការ​បិទ​ទាំងស្រុង​នៅ​ពេល​លោក​ចាក​ចេញពី​សេត​វិមាន​នៅ​ថ្ងៃ​ទី​ ២០​មក​រា​ ខណៈ​លោក​ត្រូវ​ផ្ទេរអំណាច​ទៅ​អោយ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​។​

លោក អូបាម៉ា
លោក អូបាម៉ា
​លោក​ អូ​បា​ម៉ា​ បាន​ថ្លែង​សុរ​ន្ទ​កថា​ ជំរាបលា​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​ក​  ខណៈ​លោក​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​។​

​ជាមួយ​គ្នា​នេះ​ លោកស្រី​ Michelle​ Obama​ និង​អនុ​ប្រធានាធិបតី​របស់​លោក​ គឺ​លោក​ Joe​ Biden​ ក៏​ថ្លែង​សុរ​ន្ទ​កថា​ ជំរាបលា​ដូច​គ្នា​នេះ​ដែរ​។​

​សុរ​ន្ទ​កថា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់​លោក​ អូ​បា​ម៉ា​។

​ប្រធានាធិបតី​ស្បែក​ខ្មៅ​រូប​នេះ​ ថ្លែង​សុរ​ន្ទ​កថា​ ដោយ​មនោសញ្ចេតនា​អាឡោះអាល័យ​ពោរពេញ​ដោយ​ការ​ណែនាំ​អប់រំ​អោយ​មានការ​ឯកភាព​ជាតិ​ជុំវិញ​លោក​ ដូ​ណា​ល់​ត្រាំ​។​

​លោក​ អូ​បា​ម៉ា​ ដឹកនាំ​សហរដ្ឋអាមេរិក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​រយៈពេល​ ៨​ឆ្នាំ​មកនេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ធ្វើ​អោយ​សេដ្ឋកិច្ច​អា​មេ​រិ​ក​មានការ​រីក​ចំរើន​ បើ​ទោះបី​អា​មេ​រិ​ករង​ការ​បែកបាក់​ និង​ឈឺចាប់​ដោយសារ​តែ​អំពើ​បាញ់ប្រហារ​របស់​ក្រុម​ខ្មាន់កាំភ្លើង​ផ្សេងៗ​ក្នុង​គំនុំ​ជាតិ​សាសន៍​ក៏​ដោយ​៕​ The​ Nation

Share

Image
Image
Image