en     km
en     km

លោក​ ត្រាំ​ តែងតាំង​កូនប្រសា​របស់​លោក​ជាទី​ប្រឹក្សា​សេត​វិមាន​នាំ​ឱ្យ​មានការ​រិះគន់​ខ្លាំងក្លា​

Share

​វ៉ា​ស៊ិ​ន​តោន​៖​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក​បាន​តែងតាំង​កូនប្រសា​ប្រុស​របស់​លោក​ម្នាក់​ គឺ​លោក​ Jared​ Kushner​ ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​សេត​វិមាន​ ដែល​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​ប្រជាធិបតេយ្យ​។​

drupm-family
លោក ត្រាំ នៅខាងឆ្វេង ចំណែកលោក Jared​ Kushner​ រូបខាងស្ដាំ

​លោក​ Jared​ Kushner​ អាយុ​៣៥​ឆ្នាំ​ គឺជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ ត្រាំ​ ដ៏​មាន​ប្រសិទ្ធភាព​។​ លោក​ Jared​ Kushner​ បាន​រៀប​ការ​ជាមួយ​នាង​ Ivanka​ Trump​ ហើយ​លោក​គឺជា​អ្នក​រៀបចំ​ផែនការ​ជា​ច្រើន​ក្នុង​មុខ​ជំនួញ​របស់​ឪពុកក្មេក​។​

​ទាក់ទង​រឿង​នេះ​ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​លោក​ ត្រាំ​ លុប​ចោលការ​តែងតាំង​នេះ​វិញ​ជា​បន្ទាន់​ព្រោះ​ជា​ហេតុផល​មួយ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​ច្បាប់​របស់​សេត​វិមាន​។​ ជាមួយ​គ្នា​នេះ​ក្រុម​ចៅក្រម​នៃ​ក្រសួងយុត្ដិធម៌​ក៏​បាន​ទាមទារ​ឲ្យ​ពិនិត្យ​មើល​ក្រមសីលធម៌​របស់​មន្ដ្រី​ទាំងឡាយ​ដែល​ត្រូវ​ចូល​ធ្វើការ​នៅ​សេត​វិមាន​ផង​ដែរ​។​  

​លោក​ ត្រាំ​ នឹង​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​២០​ មក​រា​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​។​ លោក​ ត្រាំ​ គឺជា​ប្រធានាធិបតី​ទី​៤៥​ របស់​សហរដ្ឋអាមេរិក​ ប៉ុន្ដែ​លោក​ប្រហែលជា​មេដឹកនាំ​អា​មេ​រិ​ក​ដំបូង​ដែល​បាន​ឡើង​កាន់​តំណែង​នៅ​សេត​វិមាន​ដោយ​មានឈ្មោះ​ជា​មហាសេដ្ឋី​ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ​៕

Share

Image
Image
Image