en     km
en     km

ចិន​ព្រមាន​ប្រឆាំង​អា​មេ​រិ​ក​ បើ​លោក​ត្រាំ​ជួប​មេដឹកនាំ​កោះ​តៃវ៉ាន់​

Share

​ចិន​ព្រមាន​ប្រឆាំង​សហរដ្ឋអាមេរិក​ករណី​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ មាន​បំណង​ជួប​ជាមួយនឹង​លោក​ ដូ​ណា​ល់​ ត្រាំ​ និងសមាជិក​ព្រឹទ្ធសភា​ជា​ច្រើន​ទៀត​នៅ​ពេល​លោកស្រី​ឈប់​សុំ​ចត​ នៅ​រដ្ឋ​តិច​សាស​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​ទ្វីបអាមេរិក​កណ្ដាល​នៅ​ថ្ងៃ​ ចន្ទ​ ទី​៩​ មក​រា ​នេះ​។​

រូបភាពពីគេហទំព័រ us.pressfrom.com
រូបភាពពីគេហទំព័រ us.pressfrom.com

ប៉ុន្ដែ​ស្ដ្រី​អ្នកនាំពាក្យ​ប្រធានាធិបតី ​ដូ​ណា​ល់​ ត្រាំ​ និយាយ​ថា​ លោក​ត្រាំ​ ទំនង​នឹង​មិន​ជួប​លោកស្រី​ Tsai​ Ing-Wen​ នៅ​ពេល​នេះ​ទេ​។​

​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រតិកម្ម​ខ្លាំងក្លា​ម្ដង​រួច​មក​ហើយ​ចំពោះ​សហរដ្ឋអាមេរិក​ដោយសារ​តែ​លោក​ត្រាំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោកស្រី​ Tsai​ Ing-Wen​ និយាយ​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ទីក្រុង​ប៉េ​កាំ​ង​បារម្ភ​ខ្លាច​លោក​ត្រាំ​ឈាន​ដល់​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​និង​ទីក្រុង​តៃប៉ិ​ ។​

​តាម​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Tsai Ing-Wen​ ទៅ​កាន់​បណ្ដា​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីបអាមេរិក​នោះ​ លោកស្រី​ប្រធានាធិបតី​កោះ​តៃវ៉ាន់​រូប​នេះ​ ត្រូវធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​ចំនួន​ ២​ គឺ​ ​រដ្ឋ​តិច​សាស​ និង​ រដ្ឋ​សង់​ហ្វ្រ​ស់​ស្ស៉ី​ស​ស្គូ​ ។​

​កោះ​តៃវ៉ាន់​ត្រូវ​បាន​ប្រទេស​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់​ខ្លួន​ទោះបីជា​ដែនដី​កោះ​មួយ​នេះ​ផ្ដាច់ខ្លួន​ពី​ចិន​ដោយសារ​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ ១៩៤៩ ក៏​ដោយ​។​ ចាំ​តាំងពី​ពេល​នោះ​មក ​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​កម្រិត​អោយ​កោះ​តៃវ៉ាន់​ទទួលយក​គោលនយោបាយ​ចិន​តែ​មួយ​៕ ​

Share

Image
Image
Image