en     km
en     km

ជន​ផ្ដាច់​ការ​នៅ​ Gambia​ បណ្ដេញ​អ្នកកា​ទូត​បរទេស​ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​

Share

Gambia​៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​រឿងរ៉ាវ​ជា​ប្រ​វត្ដ​សាស្ដ្រ​ដ៏​ធំ​មួយ​នឹង​ផ្ទុះ​ឡើង​នៅ​ប្រទេស​ Gambia​ នៅ​ទ្វីបអាហ្វ្រិក​ គឺ​ការ​ចូល​កាន់​តំណែង​របស់​មេ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​ អា​ដា​ម៉ា​ បា​រ៉ូ​ ខណៈនោះ​ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​ នឹង​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​ចាញ់ឆ្នោត​នៅ​តែ​បន្ដ​ជ្រកកោន​នៅ​វិមាន​របស់​លោក​ដដែល​។​

ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
ស្រប​ពេល​លោក​ប្រកាស​មិន​ចុះ​ចេញពី​តំណែង​បើ​ទោះ​ចាញ់ឆ្នោត​ក៏​ដោយ​ ជន​ផ្ដាច់​ការ​រូប​នេះ​បាន​បណ្ដេញ​អ្នកការទូត​បរទេស​មួយ​ចំនួន​ចេញពី​ប្រទេស​ Gambia​ ដោយសារ​អ្នកការទូត​បរទេស​ទាំងនោះ​បាន​សម្ដែង​ការ​ខកចិត្ដ​ការ​ដែល​លោក​ Jammeh​ មិន​យល់ព្រម​ផ្ទេរអំណាច​ទៅ​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត​។​

​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន​ Freedom​ Newspaper​ យ៉ាងតិច​អ្នកការទូត​ ៩​ប្រទេស​នៃ​សហភាព​អាហ្វ្រិក​ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​ Gambia​ នៅ​រយៈពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។​ អ្នកការទូត​ប្រទេស​ ហ្សេ​នេ​ហ្កា​ល់​ ដែល​មាន​ព្រំដែន​ជាប់​និង​ Gambia​ ត្រូវ​បាន​បណ្ដេញចេញ​មុនគេ​ គឺ​ដោយសារ​តែ​ប្រទេស​នេះ​ចេញ​មុខ​ខ្លាំង​ជាងគេ​បង្ខំ​ឲ្យ​លោក​ Jammeh​ ចុះ​ចេញពី​តំណែង​ ហើយ​គំរាម​ប្រើប្រាស់​កងទ័ព​លុកលុយ​ប្រទេស​ Gambia​ ទៀត​ផង​។​

​អា​មេ​រិ​ក​ប្រាប់​ពលរដ្ឋ​និង​មន្ត្រី​និង​គ្រួសារ​ប្រញាប់​ចាក​ចេញពី​ប្រទេស​ Gambia​

​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ បាន​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​ និង​ មន្ត្រី​ទូត​ គ្រួសារ​ទូត​អា​មេ​រិ​ក​ទាំងអស់​ដែល​ស្ថិត​ នៅ​ប្រទេស​ Gambia​ ត្រូវ​ប្រញាប់​ចាក​ចេញពី​ប្រទេស​នេះ​ជា​បន្ទាន់​។​ ក្រសួងការបរទេស​បាន​ប្រកាស​ទៀត​ថា​ប្រទេស​ Gambia​ កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ទ្បើ​ង​ ដោយសារ​តែ​ប្រទេស​នេះ​មិន​អាច​រក​ដំណោះស្រាយ​មុន​ស្ថានការណ៍​ហិង្សា​កើត​ទ្បើ​ង​នៅ​ថ្ងៃ​ទី​១៨​ មក​រា​ ពេល​លោក​ Adama​  Barrow​ បេក្ខជន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ ១៨​ មក​រា​នោះ​។​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ទីក្រុង​ BaJul​ ក៏​បាន​ជូនដំណឹង​ភ្លាម​ទៅ​កាន់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចាក​ចេញពី​ប្រទេស​ Gambia​ មុន​ថ្ងៃ​១៨​ មក​រា​ នេះ​។​ នៅ​ថ្ងៃ​១៨​ មក​រា​ គឺជា​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​បេក្ខជន​ឈ្នះ​ឆ្នោត​ ដែល​រដ្ឋធម្មនុញ​ប្រទេស​បាន​កំណត់​។​

​តុលាការ​កំពូល​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១០​ មក​រា​ លើ​បណ្ដឹង​របស់​លោក​ Yhaya​ Jammeh​  

​ស្រប​ពេល​លោក​ Jammeh​ បណ្ដេញ​អ្នកការទូត​បរទេស​មួយ​ចំនួន​ពី​ប្រទេស​របស់​លោក​ ស្រាប់តែ​តុលាការ​កំពូល​របស់​ប្រទេស​ ដែល​គេ​ថា​លំអៀង​ទៅ​រក​លោក​ Jammeh​ បាន​ប្រកាស​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១០​ មក​រា​។​ សវនាការ​នេះ​ ផ្តោត​សំខាន់​ លើ​ បណ្ដឹង​របស់​លោក​ Jammeh​ ប្ដឹង​ទុកជា​មោឃៈ​ លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​ ១​ធ្នូ​ ដែល​នាំ​ឱ្យ​លោក​ចាញ់ឆ្នោត​។​ ស្រប​ពេល​នេះ​ ចៅក្រម​បរទេស​ ជា​ច្រើន​នៃ​សហភាព​អាហ្វ្រិក​ បាន​សម្រេច​ ថា​ពួក​គាត់​នឹង​ មក​សង្កេតការណ៍​ថ្ងៃ​បើក​សវនាការ​នេះ​។​ប្រសិនបើ​ តុលាការ​កំពូល​សម្រេច​ឱ្យ​លោក​ Jammeh​ ឈ្នះក្ដី​ គឺ​លទ្ធផល​បោះ​ឆ្នោត​នឹង​ទុកជា​អាសា​បង់​ ហើយ​ត្រូវ​រៀ​ចំ​បោះ​ឆ្នោត​ឡើង​វិញ​។​

​យ៉ាងណា​ក៏​ដោយ​ ប្រធាន​គណៈ​ក​ម្មា​ការ​ដែល​ហ៊ាន​ ប្រកាស​ថា​ លោក​ Jammeh​ ចាញ់ឆ្នោត​ លោក​បាន​រត់​ចោល​ប្រទេស​ហើយ​ ដោយ​ទៅ​នៅ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​។​ លោក​គឺជា​ដើមបណ្ដឹង​ប្ដឹង​លោក​ Jammeh​ ពី​បទ​បង្ក​អ​ស្ថិរភាព​សង្គម​ ខណៈ​ជន​ផ្ដាច់​ការ​រូប​នេះ​ បញ្ជូន​អង្គរក្ស​ទៅ​ ឡោម​ព័ន្ធ​ការិយាល័យ​ រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​ចាប់​មន្ត្រី​ រៀបចំ​ការ​បោះ​ឆ្នោត​ជា​ចំណាប់ខ្មាំង​។​

ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
លោក​ Jammeh​ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៤​ តាម​រយៈ​រដ្ឋប្រហារ​យោធា​។​ រយៈពេល​លោក​កាន់​អំណាច​២២​ឆ្នាំ​ មកនេះ​ លោក​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ករណី​រំលោភ​សិ​ទិ្ធ​មនុស្ស​ និង​បំបិទ​សំឡេង​ បក្ស​ប្រឆាំង​។​ នៅ​រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ​ មនុស្ស​យ៉ាងតិច​ជិត​១០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារ​ពួក​គេ​ និយាយ​ពី​ការ​បន្ត​ក្រាញ​អំណាច​របស់​លោក​ Jammeh​ នាំ​ឱ្យ​គ្រោះ​ដល់​ប្រទេស​ជាតិ​៕​ ប្រភព​:Freedom​ Newspaper​

Share

Image
Image
Image