en     km
en     km

​នាយកដ្ឋាន​កសិកម្ម​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ជិត​ ៣០​ អាច​នាំ​អង្ករ​ទៅ​ចិន​

Share

​ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​រោង​ម៉ាស៊ីនកិនស្រូវ​ រោង​ម៉ាស៊ីន​កែ​ឆ្នៃ​អង្ករ​ចំនួន​ ២៦​ ដែល​បាន​វាយតម្លៃ​ដោយ​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​ អនាម័យ​ និង​ ភូតគាម​អនាម័យ​នៃ​ប្រទេស​ចិន​ថា​ អាច​នឹង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​។​ ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រទេស​ចិន​សន្យា​ទិញ​អង្ករ​កម្ពុជា​ចំនួន​ ២០​ ម៉ឺន​តោន​។​

ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
​បើ​តាម​គេហរ​ទំព័រ​ Fresh​ News​ បាន​ឲ្យ​ដឹង​ថា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ លោក​ ហ៊ាន​ វណ្ណ​ហន​ បាន​បញ្ជាក់​ថា​ រោង​ម៉ាស៊ីនកិនស្រូវ​ កែ​ឆ្នៃ​អង្ករ​ប្រមាណ​ ៥០​ នៅ​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​។​ ប៉ុន្តែ​មាន​តែ​រោង​ចំនួន​ ២៨​ ប៉ុណ្ណោះ​ ដែល​ទទួល​ពាក្យ​ស្នើ​សុំ​។​ លោក​បន្ថែម​ថា​ រោង​ម៉ាស៊ីនកិនស្រូវ​មាន​តែ​ចំនួន​ ២៦​ នៅ​ក្នុង​ចំណោម​ ២៨​ ដែល​ជាប់​ការ​វាយតម្លៃ​អំពី​អនាម័យ​ភាគី​ប្រទេស​ចិន​។​

​កាលពី​ ឆ្នាំ​ ២០១៦​ អង្ករ​កម្ពុជា​បាន​ជាប់​លេខ​ ២​ ជា​អង្ករ​ល្អ​ជាងគេ​បំផុត​របស់​ពិភពលោក​ ខណៈ​អង្ករ​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ ។​ ការ​ប្រកួត​ជ្រើស​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នេះ​ធ្វើ​ឡើង​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​ ឈៀង​ម៉ៃ​ ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

​អង្ករ​កម្ពុជា​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ ៣​ ឆ្នាំ​ជាប់ៗ​គ្នា​ គឺ​ឆ្នាំ​ ២០១២​ ២០១៣​ និង​ ២០១៤​។​ នៅ​ឆ្នាំ​ ២០១៧​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ​វិញ​ម្តង​៕

Share

Image
Image
Image