en     km
en     km

លោក​ អូ​បា​ម៉ា​ ណែនាំ​លោក​ត្រាំ​ កុំឱ្យ​យក​បញ្ហា​មុខ​ជំនួញ​និង​រឿង​គ្រួសារ​លូក​ឡំ​រឿង​ជាតិ​

Share

​ប្រធានាធិបតី​ចាក​ចេញពី​តំណែង​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ណែនាំ​អ្នក​ស្នង​តំណែង​ពី​លោក​ គឺ​មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ត្រាំ​ កុំឱ្យ​យក​ បញ្ហា​មុខ​ជំនួញ​ និង​បញ្ហា​ គ្រួសារ​មក​ ចូល​ពាក់ព័ន្ធ​រឿង​ជាតិ​។​

obama-trump
(ពីឆ្វេង)​លោក​ ដូ​ណា​ល់​ត្រាំ និង​លោក​ អូ​បា​ម៉ា

​លោក​ អូ​បា​ម៉ា​ ថា​ លោក​បាន​និយាយ​ដូចនេះ​ នៅ​ពេល​លោក​ជួប​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ថ្មី​ទៀត​ នៅ​សេត​វិមាន​ កាលពី​ថ្ងៃ​ម្យិ​ល​មិ​ញ​(​ថ្ងៃអាទិត្យ​ទី​៨​មក​រា​)​។​ នេះ​បើ​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​។​

​លោក​ អូ​បា​ម៉ា​ ណែនាំ​លោក​ត្រាំ​ថា​៖«​លោក​ត្រូវ​ តែ​គោរព​ស្ថាប័ន​របស់​រដ្ឋ​ ហើយ​ក្រោយ​ពី​លោក​ស្បថ​ចូល​កាន់​តំណែង​ គឺ​លោក​មានការ​ទទួលខុសត្រូវ​ធំ​ណាស់​ លើ​ដែនដី​ទាំងមូល​»​។​

​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៥​ នៅ​ ថ្ងៃ​ទី​២០​មក​រា​ ឆ្នាំ​២០១៧​នេះ​៕​ប្រភព​:BBC

Share

Image
Image
Image