en     km
en     km

អតីត​ប្រធានាធិបតី​អេ​រ៉​ង់​ នៅ​ទស​វត្ស​៩០​ស្លាប់​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​

Share

​អេ​រ៉​ង់​៖​ លោក​ Hashemi​ Rafsanjani​ អតីត​ប្រធានាធិបតី​សាធារណៈរដ្ឋ​ឥ​ស្លា​ម​ដែល​ទប់ទល់​បាន​ចំពោះ​ការ​ឈ្លានពាន​ ពី​សំណាក់​ ប្រទេស​អ៊ី​រ៉ា​ក់​ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​ ៨២​ឆ្នាំ​ដោយ​ជម្ងឺ​គាំងបេះដូង​។​

(ខាងស្តាំ) លោក Hashemi Rafsanjani អតីតប្រធានាធិបតីសាធារណៈរដ្ឋឥស្លាម
(ខាងស្តាំ) លោក Hashemi Rafsanjani អតីតប្រធានាធិបតីសាធារណៈរដ្ឋឥស្លាម
​លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​ នៅ​រវាង​ ១៩៨៩​ ដល់​ ឆ្នាំ​១៩៩៧​។​

​លោក​ ត្រូវ​បាន​តែងតាំង​ជា​មេ​ បញ្ជា​កងទ័ព​ នៅ​ពេល​ប្រទេស​នេះ​ មាន​សង្គ្រាម​ឈ្លានពាន​ពី​ ប្រទេស​ អ៊ី​រ៉ា​ក់​ នៅ​ឆ្នាំ​១៩៨០-១៩៨៨​។​ លោក​ជា​អ្នក​ជាតិនិយម​អេ​រ៉​ង់​យ៉ាង​ខ្លាំង​ ក្នុង​ការ​ផ្ដូ​ច​ផ្ដើម​ឱ្យ​មាន​ កម្មវិធី​ អាវុធ​នុយក្លេអ៊ែរ​។​ ប្រជាជន​អេ​រ៉​ង់​ ចាត់​ទុក​លោក​ជា​កំពូល​បុរស​ម្នាក់​ ក្នុង​ចំណោម​ មេដឹកនាំ​ អេ​រ៉​ង់​ ជា​ច្រើន​នាក់​ទៀត​៕​ ប្រភព​:BBC


Share

Image
Image
Image