en     km
en     km

១៨​ នាក់​ស្លាប់​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

Share

ក្រុង​បាងកក​ ៖​ អាជ្ញាធរ​ប្រ​ចា​តំបន់​និយាយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​មក​លើ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​ ទី​០៧​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ ១៨​នាក់​ស្លាប់​ ហើយ​ផ្ទះសម្បែង​អ្នក​ភូមិ​រាប់​ពាន់​ខ្នង​បាន​ជន់​លិច​។​

ទឹកជន់លិចនៅភាគខាងត្បូងប្រទេសថៃ កាលពី ម្សិលមិញ។រូបភាពពី AFP
ទឹកជន់លិចនៅភាគខាងត្បូងប្រទេសថៃ កាលពី ម្សិលមិញ។រូបភាពពី AFP
ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ ទឹកជំនន់​ដែល​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នេះ​ បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត​មួយ​លាន​នាក់​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ ចាប់តាំងពី​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​ជាប់​គ្នា​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​។​

សេចក្តីថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​ថៃ​ដដែល​នេះ​បន្ត​ថា​ មាន​មនុស្ស​ ១៨​ នាក់​បាន​ស្លាប់​ និង​ម្នាក់​ត្រូវ​បាន​បាត់​ខ្លួន​។​ ទឹកភ្លៀង​ដែល​បន្ត​ធ្លាក់​នេះ​ បាន​ធ្វើ​ឱ្យ​ផ្លូវជាតិ​មួយ​ចំនួន​ត្រូវ​លិចលង់​។​ ចំណែក​ ដីស្រែ​ចំការ​ និង​សាលារៀន​ជាង​ ១៥០០​ អគារ​ក្នុង​តំបន់​នោះ​ក៏​រង​ការ​បំផ្លាញ​ផង​ដែរ​។

យោង​តាម​នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​ថៃ​ ដែល​បាន​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​ភ្លៀង​ខ្លាំង​នេះ​ បានឱ្យ​ដឹង​ថា​ តាម​ការ​ព្យាករណ៍​ទឹកភ្លៀង​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​ធ្លាក់​យ៉ាង​ហោច​ណាស់​ពីរ​ថ្ងៃ​ខាង​មុខ​ទៀត​។​

រដ្ឋាភិបាល​ថៃ​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ មន្ត្រី​យោធា​តាម​មូលដ្ឋាន​នៅ​ទូ​ទាំង​តំបន់​នេះ​ បាន​ប្រមូលគ្នា​ដើម្បី​ជួយ​ជម្លៀស​ជន​រង​គ្រោះ​ និង​បាន​ផ្តល់​នូវ​ជម្រក​បណ្តោះអាសន្ន​ ព្រមទាំង​បាន​ចែកចាយ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ពលរដ្ឋ​ផង​ដែរ​៕​ប្រភព​៖CNA

Share

Image
Image
Image