en     km
en     km

លោក​ត្រាំ​ថា​ រុ​ស្ស៊ី​និង​ចិន​បាន​លួច ​Hack​ ទិន្នន័យ​អ៊ីមែល​នៅ​អំឡុង​ពេល​បោះ​ឆ្នោត​

Share

​អនាគត​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​ទទួលស្គាល់​ថា​ មានការ​ចូល​លួច​ Hack​ ទិន្នន័យ​អ៊ីមែល​សហរដ្ឋអាមេរិក​អំឡុង​ពេល​បោះ​ឆ្នោត​ តែ​លោក​ថា​ យ៉ាងនេះ​ក្ដី​មិន​ធ្វើ​ឲ្យ​ខូច​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ​។ ​

លោក ដូណាល់ត្រាំ ម្ចាស់តំណែងប្រធានាធិបតីថ្មីលើកទី ៤៥ នៅសហរដ្ឋអាមេរិក
លោក ដូណាល់ត្រាំ ម្ចាស់តំណែងប្រធានាធិបតីថ្មីលើកទី ៤៥ នៅសហរដ្ឋអាមេរិក
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ​ ទទួលស្គាល់​ថា​ រុ​ស្ស៊ី​ពិតជា​បាន​ជ្រៀតជ្រែក​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ បើក​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​០៨​ វិច្ឆិកា​ ។​

​ប៉ុន្ដែ​ទន្ទឹម​គ្នា​នេះ​ លោក​ត្រាំ​ មិន​បាន​ម​និយាយ​ចំៗ​ថា​ ប្រធានាធិបតី​រុ​ស្ស៊ី​នៅ​ពីក្រោយ​ចូល​លួច​ទិន្នន័យ​អ៊ីមែល​លោកស្រី​ គ្លី​ន​ តុ​ន​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ​។​

​ការ​អះអាង​របស់​លោក​ត្រាំ​ បន្ទាប់​ពី​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ សហរដ្ឋអាមេរិក​ FBI​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​បញ្ជាក់​ថា​ គេ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ថា​ លោក​ ពូ​ទី​ន​ប្រធានាធិបតី​រុ​ស្ស៊ី​ ចាត់ចែង​អោយ​មានការ​លួច​ទិន្នន័យ​អា​មេ​រិ​ក​ពិតមែន​ក្នុង​អំឡុង​បោះ​ឆ្នោត​។​

​ទំនង​ដោយសារ​រឿង​នេះ​ហើយ​ បានជា​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​នឹង​ចាក​ចេញពី​សេត​វិមាន​នៅ​ថ្ងៃ​ ២០​ មក​រា​ ខាង​មុខ​នេះ​ បាន​បណ្ដេញ​មន្ដ្រី​ទូត​រុ​ស្ស៊ី​យ៉ាងតិច​ ៣៥​រូប​ចេញពី​អា​មេ​រិ​ក​ ដែល​អ្នក​សង្កេតការណ៍​ចាត់ទុកជា​ការ​សងសឹក​របស់​លោក ​អូ​ បា​ម៉ា​ លើ ​លោក​ពូ​ទី​ន​៕​ ប្រភព​:​ The​ Nation​

Share

Image
Image
Image