en     km
en     km

Gambia:​ឧត្តមសេនីយ៍​ជា​ច្រើន​រត់​ចោល​ប្រទេស​ដោយសារ​មិន​គាំទ្រ​ជន​ផ្ដាច់​ការ​ Jammeh​បន្ដ​ក្រាញ​អំណាច​ 

Share

​សេចក្ដីរាយការណ៍​ព័ត៌មាន​ក្នុងស្រុក​នៃ​ប្រទេស​ Gambia​ បានឱ្យ​ដឹង​ថា​ មាន​ឧត្ដមសេនីយ៍​ជា​ច្រើន​បាន​ភៀសខ្លួន​ទៅ​នៅ​ក្រៅប្រទេស​ដោយសារ​តែ​មិន​គាំទ្រ​ ការ​បន្ដ​ក្រាញ​អំណាច​របស់​លោក​ Jammeh​ ក្នុង​នោះ​មាន​មេបញ្ជាការ​កងទ័ពជើងទឹក​ ឧត្ដមសេនីយ៍​ទោល​ Fara​ Jobe​ ម្នាក់​ដែរ​ ។ ​

gambia-and-police1

សារព័ត៌មាន​ Freedom​ Newspaper​ របស់​ប្រទេស​នេះ​បាន​ចុះ​ផ្សាយ​ថា​ រយៈពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ យ៉ាងតិច​ឧត្ដមសេនីយ៍​ ៥​រូប​បាន​គេ​ខ្លួន​ ហើយ​ភាគច្រើន​ពួក​គេ​ទៅ​នៅ​ប្រទេស​ជិតខាង​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ ចំពោះ​ឧត្ដមសេនីយ៍​ Fara​ Jobe​ ដែល​រត់​ភៀសខ្លួន​ទៅ​នៅ​ក្រៅប្រទេស​នោះ​ គឺ​ លោក​ មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​លោក​ Jammeh​ ដោយសារ​តែ​លោក​មិន​គាំទ្រ​ការ​ដែល​លោក​ Jammeh​ បង្ខំ​អោយ​កងទ័ព​នៅ​ពីក្រោយ​លោក​ដើម្បី​ទប់ទល់​ការ​លុកលុយ​ណាមួយ​ពី​កងទ័ព​បរទេស​ ដើម្បី​បណ្ដេញ​លោក​ពី​អំណាច​។

​លោក​ Jammeh​ បាន​ចាញ់ឆ្នោត​ លោក​ Adama​ Barrow​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​១​ធ្នូ​ ប៉ុន្ដែ​លោក​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ហើយ​សន្យា​បន្ដ​កាន់​អំណាច​ទៅ​ទៀត​ខណៈ​លោក​បាន​កាន់​អំណាច​ ២២​ឆ្នាំ​មក​ហើយ​ ។​យ៉ាងនេះ​ក្ដី​ លោក​ Adama​ Barrow​ ព្រមាន​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៨​មក​រា​ ស្រប​តាម​ការ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​៕​ ប្រភព​:​ Freedom​ Newspaper

Share

Image
Image
Image