en     km
en     km

ជន​ផ្ដាច់​ការ​នៅ ​Gambia​ បញ្ជា​ឱ្យ​ចាប់ខ្លួន​ ជន​ណា​ដើរ​និយាយ​ថា​លោក​ក្រាញ​អំណាច​

Share

យ៉ាងតិច​ណាស់​ មនុស្ស​៦​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ តាម​ការ​បញ្ជា​របស់​លោក​ប្រធានាធិបតី​ចាញ់ឆ្នោត​ Yahya​ Jammeh​ នៃ​ប្រទេស​ Gambia​ ដែល​នាំ​ឱ្យ​អង្គការ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ធំ​២​ថ្កោលទោស​យ៉ាង​ខ្លាំង​។​

gambiea01
អង្គការ​លើកទោស​អន្ដរជាតិ​ Amnesty​ International​ និង​អង្គការ​ Human​ Rights​ Watch​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​ហ្គាំ​ម​បៀ​ ករណី​ចាប់ខ្លួន​អ្នក​រិះគន់​ដោយ​ហៅ​ទ​ង្វើ​នេះ​ គឺជា​ ការ​រំលោភ​ធ្ងន់ធ្ងរ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ត្រូវ​បានការ​ពារ​ដោយ​សន្ធិសញ្ញា​អន្ដរជាតិ​ ។​

​បើ​តាម​អង្គការ​ទាំង​ពីរ​នេះ​ អ្នកនយោបាយ​មួយ​ចំនួន​ដែល​មក​ពី​ក្រុមប្រឆាំង​រួម​ទាំង​ប្រធាន​គណៈ​ក​ម្មា​ការ​រៀបចំ​បោះ​ឆ្នោត​ផង​ដែរ​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដោយសារ​តែ​ពួក​គាត់​រង​ការ​គំរាម​សម្លាប់​ ។​មិនតែប៉ុណ្ណោះ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​យ៉ាងតិច​ចំនួន​ ៣​ត្រូវ​បាន​លោក​ Jammeh​ បញ្ចា​ឱ្យ​បិទ​ទាំងស្រុង​។​

​អង្គការ​អន្ដរជាតិ​ទាំង​ពីរ​នេះ​ បាន​ទាមទារ​ឱ្យ​លោក​បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​ខុសច្បាប់​ជា​បន្ទាន់​ហើយ​សម្របសម្រួល​អោយ​មាន​ដំណោះស្រាយ​មួយ​។​

​លោក​Jammeh​ បាន​ប្រកាស​ ថា​លោក​នឹង​មិន​ចុះ​ចេញពី​តំណែង​ បើ​ទោះជា​ លោក​ ត្រូវ​បាន​គណៈ​ក​ម្មា​ការ​រៀបចំ​បោះ​ឆ្នោត​ ប្រកាស​ លោក​ចាញ់ឆ្នោត​ បេក្ខជន​ ប្រធានាធិបតី​ មក​ពី​គណបក្សប្រឆាំង​លោក​ Adama​ Barrow​ ក៏​ដោយ​។​ តែ​ជាមួយ​គ្នា​នេះ​ លោក​ Adama​ Barrow​ ​ប្រកាស​ថា​លោក​ត្រូវ​តែ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​នៅ​ ថ្ងៃ​ទី​១៨​មក​រា​ តាម​ ការ​កំណត់​របស់​ រដ្ឋធម្មនុញ្ញ​ ៕​ ប្រភព៖ Humanright

Share

Image
Image
Image