en     km
en     km

ថៃ​ទំនង​រៀបចំ​បោះ​ឆ្នោត​នៅ​ខែ​តែ​មួយ​ដែល​កម្ពុជា​រៀបចំ​ដែរ​គឺ​ខែកក្កដា​ ឆ្នាំ​២០១៨

Share

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រាជា​ណា​ក្រ​ថៃ​ Wissanu​ Krea-ngam​ បាន​បង្ហើប​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ ការ​បោះ​ឆ្នោត​សភា​ អាច​នឹង​ចាប់ផ្ដើម​នៅ​ខែកក្កដា​ ឆ្នាំ​២០១៨​ បើ​រាប់​ពី​ខែ​នេះ​ទៅ​គឺ​នៅ​រយៈ​ ពេល​ ១៩​ខែ​ទៀត​។​

thai
ពលរដ្ឋថៃតវ៉ាក្រោយការបោះឆ្នោតបិទបញ្ចប់

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ទៀត​ថា​ ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​គឺ​បន្ទាប់​ពី​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ មុន​ការ​បោះ​ឆ្នោត​ត្រូវធ្វើ​ឡើង​ ពោល​គឺ​រយៈពេល​ ៩០​ថ្ងៃក្រោយ​ពី​ច្បាប់​កំពូល​នេះ​ ត្រូវ​បាន​ព្រះ មហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ចូល​ជា​ធរមាន​។​

​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ អា​ភី​ស៊ី​ត​វាចា​ជីវ៉ា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រាប់​សារព័ត៌ មាន​ថៃ​ The​ Nation​ ថា​ សម្រាប់​គណបក្ស​របស់​លោក​មិនជា​បញ្ហា​អ្វី​ទេ​ ទោះជា​ពន្យា​ពេល​ការ​បោះ​ឆ្នោត​ក៏​ដោយ​ តែ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាន​ភាពល្អ​ប្រសើរ​។

​ចំណែកឯ​លោកស្រី​ យ៉ី​ង​ឡាក់​ ដែល​កំពុង​មានរឿង​ក្ដីក្ដាំ​នៅ​តុលាការ​ ករណី​បណ្ដោយ​ឲ្យ​មានរឿង​អ​ស្រូវ​ពុក​រលួយ​ក្នុង​គម្រោង​ទិញ​ស្រូវ​  មិន​ទាន់​ថ្លែង​ចាប់អារម្មណ៍​ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ដ្រី​ក្រសួង ការពារជាតិ​រូប​នេះ​ទេ​។​ ថៃ​និង​កម្ពុជា​ជា​ប្រទេស​មាន​ព្រំដែន​រួម​ជាមួយ​គ្នា​។

cambodian
ការតវ៉ាក្រោយព្រឹត្ដការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣ នៅកម្ពុជា

ប្រទេស​កម្ពុជា​ក៏​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​សភា​នៅ​ ខែកក្កដា​ ឆ្នាំ​២០១៨​ នេះ​ដែរ​។​ បើ​ព្រឹ​ត្ដ​ការណ៍​នេះ​កើតឡើង​គឺជា​រឿង​ចំឡែក​មួយ​ ដែល​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ព្រំដែន​ជាប់​គ្នា​ រៀបចំ​បោះ​ឆ្នោត​នៅ​ខែ​តែ​មួយ​។

​តែ​យ៉ាងណា​ក៏​ដោយ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ច្រើន​តែ​នាំ​មក​នូវ​រឿងរ៉ាវ​ជា​ច្រើន​កើតឡើង​។​ នៅ​រាជាណាចក្រ​ថៃ​ក្រោយ​ការ​បោះ​ឆ្នោត​តែងតែ​មានការ​ធ្វើ​បាតុកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​នយោ បាយ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ពិនិត្យ​គោលនយោបាយ​របស់​ខ្លួន​ឡើង​វិញ​ ដែល​ធ្វើ​ឲ្យ​ពួក​យោធា​ឆក់​ឱកាស​ដណ្ដើម​អំណាច​។​ ចំណែក​នៅ​កម្ពុជា​ឲ្យ​តែ​មានការ​បោះ​ឆ្នោត​សភា​ម្ដងៗ​ ឃើញ​ថា​មាន​បាតុកម្ម​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​។

​ការ​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​កម្ពុជា​ ទីបំផុត​ត្រូវ​បាន​បង្ក្រាប​ហើយ​ បង្ខំ​ឲ្យ​បក្សនយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ប្រមូល​សមាជិក​សភា​ ចូល​ធ្វើការ​នៅ​សភា​វិញ​ ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​៕

Share

Image
Image
Image