en     km
en     km

​ភាគ​ខាងត្បូង​ប្រទេស​ថៃ​រង​ការ​ជន​លិច​ដោយ​ទឹកជំនន់​យ៉ាង​ខ្លាំង​

Share

​រហូត​មក​ដល់​ពេល​នេះ​ ទឹកជំនន់​នៅ​តែ​បន្ដ​ជន​លិច​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ដែល​នាំ​អោយ​ពលរដ្ឋ​តំបន់​នោះ​ជា​ច្រើន​ម៉ឺន​នាក់​ នៅ​បន្ដ​រស់នៅ​ទី​សុវត្ថិភាព​។

thai-floor01
តាម​ការ​សែត​ថៃ​ The​ Nation​ ខេត្ត​ដែល​ជន់​លិច​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​នោះ​ មាន​ខេត្ត​ ណា​កន​ ថា​ម៉ា​រ៉ាត់​ ត្រាង​ និង​ខេត្ត​ផា​តា​លុង​ ។​​

រហូត​ម​ដល់​ថ្ងៃ​ទី​០៦​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​ ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​នោះ​ដែល​ធ្វើ​អោយ​សិស្សសាលា​ខក​ខានមិនបាន​ទៅ​រៀន​ ហើយ​សូ​ម្បី​តែ​អ្នក​ប្រកប​មុខរបរ​ផ្អាក​ការ​លក់ដូរ​របស់​ពួក​គេ​ដែរ​។​

ខណៈ​នេះ​ អាជ្ញាធរ​នៅ​តែ​បន្ដ​ផ្អាក​ផ្លូវ​រថភ្លើង​ទៅ​កាន់​តំបន់​នោះ​ រហូត​ដល់​ទឹក​ស្រក​ទៅ​វិញ​។​ ​រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ​ មនុស្ស​ស្លាប់មាន​ចំនួន​ ២​នាក់​៕

Share

Image
Image
Image