en     km
en     km

​សភា​ថៃ​ថា​ការ​បោះ​ឆ្នោត​គួរ​ធ្វើ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨

Share

​សភា​ថៃ​ដែល​ភាគច្រើន​មក​ពី​កងទ័ព​ បាន​ ផ្ដល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​ ធ្វើការ​បោះ​ឆ្នោត​ សភា​ ជា​ថ្មី​ម្ដងទៀត​នៅ​ ពាក់កណ្ដាល​ ឆ្នាំ​២០១៨​  ខណៈ​នាយក​រដ្ឋមន្ដ្រី​ ប្រា​យុទ្ធ​ចាន់​អូ​ចា​ ស្ទាក់ស្ទើរ​ ថា​តើ​ត្រូវធ្វើ​នៅ​ពេល​ណា​នោះ​ទេ​។​

pra-yout-chan-o-chia1

​តាម​សារព័ត៌មាន​ថៃ​ The​ Nation​ សមាជិក​សភា​របស់​ពួក​យោធា​ បាន​ស្នើ​ថា​រយៈពេល​ ១៥​ខែ​យ៉ាង​យូរ​ក្រោយ​ពី​ច្បាប់បោះឆ្នោត​ថ្មី​ចូល​ជា​ធរមាន​ គឺ​ត្រូវ​មានការ​បោះ​ឆ្នោត​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨​។​

យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​អ្នក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​សួរ​ អំពី​ពេលវេលា​ជាក់លាក់​ណាមួយ​សម្រាប់​ការ​បោះ​ឆ្នោត​ ឧត្តមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា​មិន​បាន​ឆ្លើយ​តប​ដោយ​ភាព​ជាក់លាក់​ឡើយ​។​ លោក​គ្រាន់តែ​អះអាង​ថា​ ត្រូវ​រង់ចាំ​ ច្បាប់​រៀបចំ​ការ​បោះ​ឆ្នោត​ ថ្មី​ ចូល​ជា​ធរមាន​សិន​។ លោក​ប្រា​យុទ្ធ​បាន​បញ្ជាក់​ដូចនេះ​ថា​ ៖​ ខ្ញុំ​ សន្យា​ធ្វើ​អោយ​ប្រជាជន​ថៃ​មាន​សន្ដិភាព​ជា​មុន​សិន​  ឬ​ឆាប់ៗ​នេះ​នឹង​មានការ​បោះ​ឆ្នោត​ ហើយ​អ្វី​ដែល​យើង​រង​ចាំ​គឺ​ច្បាប់​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​។

​នាយក​រដ្ឋមន្ដ្រី​ឡើង​កាន់​អំណាច​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​រូប​នេះ​ ធ្លាប់​អះអាង​ថា​ ការ​បោះ​ឆ្នោត​សភា​ជា​ថ្មី​ម្ដងទៀត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​អាច​ធ្វើ​ឡើង​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៧​ ៕ ​

Share

Image
Image
Image