en     km
en     km

​ប៉ូលិស​បារាំង​ចាប់ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ កូ​សូ​វូ​ ករណី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ 

Share

​នៅ​ទីបំផុត​អតីត​នាយក​រដ្ឋមន្ត្រី​ កូ​សូ​វូ​លោក​ រ៉ា​ម៉ុ​ស​ ហ៉ា​រ៉ា​ឌី​ណា​ច​ (Ramush​ Haradinaj)​ ត្រូវ​បាន​ ប៉ូលិស​ ប្រទេស​បារាំង​ចាប់ខ្លួន​ដោយ​ផ្អែក​លើ​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ នៅ​ទីក្រុង​ឡា​អេ​ ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ​។


b1

លោក​ រ៉ា​ម៉ុ​ស​ ហ៉ា​រ៉ា​ឌី​ណា​ច​ ធ្លាប់​ជា​មេបញ្ជាការ​កងទ័ព​ឧទ្ទាម​នៅ​ឆ្នាំ​១៩៩៨​-១៩៩៩​ ក្នុង​ជម្លោះ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ Serbian​ ប៉ុន្ដែ​អំឡុង​ពេល​នោះ​លោក​ដឹកនាំ​ទ័ព​អោយ​មានការ​សម្លាប់​រង្គាល​លើ​ជន​ស៊ី​វិល​ ជនជាតិ​ដើម​ និង​យុទ្ធ​ជន​ ដែល​ជាស​ត្រូវ​របស់​ខ្លួន​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រ​លាន​យន្ដហោះ​ Basel​ Mulhouse​ Freiburg​ នៃ​ប្រទេស​បារាំង​។​ ​អតីត​នាយក​រដ្ឋមន្ដ្រី​សង្គម​ស៊ី​វិល​រូប​នេះ​ ត្រូវ​បាន​បង្ខំ​អោយ​ចាក​ចេញពី​តំណែង​ដោយសារ​តែ​លោក​មានរឿង​អាស្រូវ​ជា​ច្រើន​ទៀត​កើតឡើង​នៅ​ក្នុង​អំឡុង​លោក​កាន់​តំណែង​នាយក​រដ្ឋមន្ដ្រី​ប្រទេស​កូ​សូ​វូ​ នៅ​ឆ្នាំ២០១២​ ៕

Share

Image
Image
Image