en     km
en     km

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ បី​ នៅ​កម្ពុជា​ទទួល​លិខិត​ព្រមាន​ពី​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

Share

ភ្នំពេញ៖ ​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​ ចំនួន​ បី​ នៅ​កម្ពុជា​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចេញ​លិខិត​ព្រមាន​ពី​ការ​ធ្វេសប្រហែស​ដែល​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ច្រើន​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ០២​ ខែមករា​ ឆ្នាំ​២០១៧​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយ​កាណ៍​៖

រូបតំណាងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
រូបតំណាងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
រូបតំណាងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។[/caption]ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​៣​នេះ​មាន​ក្រុមហ៊ុន​ វី​រៈ​ ប៊ុ​ន​ថាំ​ ក្រុមហ៊ុន​ រិ​ទ្ធ​ មុនី​ និង​ក្រុមហ៊ុន​ 15​ SH​ ដែល​ ក្រុមហ៊ុន​ទាំង​ បី​នេះ​ បាន​បង្ក​គ្រោះថ្នាក់​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៥​។​

​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ លោកស្រី​ មឹន​ មាណវី​  បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃ​ទី​ ០៣​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ថា​ លិខិត​បាន​ព្រមាន​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​នោះ​ហើយ​។​ តែ​លោកស្រី​ថា​លិខិត​ព្រមាន​នោះ​គ្រាន់តែ​ណែនាំ​ទៅ​ដល់​ម្ចាស់​ក្រុមហ៊ុន​ឱ្យ​យកចិត្តទុកដាក់​អប់រំ​ទៅ​ដល់​អ្នកបើកបរ​ ឱ្យ​មាន​ក្រមសីលធម៌​ពេល​បើកបរ​  និង​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​បើកបរ​។​ យ៉ាងណា​ លោកស្រី​ថា​ ក្រុមហ៊ុន​ទាំង​៣​នេះ​ បាន​ធ្វើការ​ណែនាំ​ច្រើន​ហើយ​។​

​លោកស្រី​ មឹន​ មាណវី​៖«​ឃើញ​ថា​២០១៦​គាត់​មានការ​ថយ​ចុះ​ គាត់​យកចិត្តទុកដាក់​ច្រើន​ជាង​មុន​ថយ​ចុះ​គ្រោះថ្នាក់​អីហ្នឹង​ បើសិន​គាត់​នៅ​តែ​មិន​មានការ​កែប្រែ​បង្ករ​គ្រោះថ្នាក់​ទេ​នឹង​មានការ​ដកហូត​អាជីវកម្ម​គឺ​ពិតជា​មាន​»​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ​ លោក​ រុន​ រ័​ត្ន​វាសនា​ បាន​និយាយ​ថា​ ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​ទ្បា​យ​ណា​ដែល​បើកបរ​ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នឹង​ទ​ទួ​លិខិត​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ ឬ​ដកហូត​អាជីវកម្ម​។​  

​លោក​ បន្ត​ថា​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្រសួងមហាផ្ទៃ​បាន​ចូលរួម​ចំណែក​ដូច​ជា​៖​ «​យើង​ឃើញ​ហើយ​ថា​នៅ​ក្នុង​របាយ​ការ​ណ៏​ទៅ​លើ​ទិស​ដៅ​រួម​ដែល​សម្រាប់​ឆ្នាំ​២០១៧​ហ្នឹង​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ហ្នឹង​ទិស​ដៅ​រួម​សម្រាប់​ឱ្យ​អនុវត្ត​តាម​រាជធានី​ខេត្ត​គឺថា​៨​ចំនុច​ហើយ​ក្នុង​ហ្នឹង​ម្សិលមិញ​ខាង​ខ្ញុំ​ក៏​បាន​ប្រជុំ​ផ្សព្វផ្សាយ​មន្ត្រី​ក្រោម​ឱវាទ​ ហើយ​ហ្នឹង​ជម្រុញ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​រាជធានី​ខេត្ត​ ជម្រុញ​ឱ្យ​រាជធានី​ខេត្ត​ហ្នឹង​ធ្វើ​ផែនការ​សកម្មភាព​គ្រប់​ទីតាំង​ទាំងអស់​ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​ប្រសើរ​ទ្បើ​ង​»​។​

​ឆ្លើយ​តប​និង​លិខិត​ព្រមាន​នោះ​ដែរ​ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​ លោក​ សំ​ វិចិត្រ​ បាន​និយាយ​ថា​ ករណី​ខ្លះ​មិនមែន​ជា​ការ​ថ្វេ​ស​ប្រ​ហេ​ស​របស់​អ្នកបើកបរ​ទេ​ តែ​ជា​បញ្ហា​ ផ្សេង​ទៀត​។​ លោក​ថា​ករណី​ឆេះ​រថយន្ត​កាលពី​ឆ្នាំ​២០១៥​គឺជា​រឿង​អ​ចេតនា​។​

​បើ​តាម​របាយការណ៍​  របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ គ្រោះថ្នាក់​ចរាចរ​ណ៏​ឆ្នាំ​២០១៦​ បាន​កើតឡើង​ចំនួន​ ៣៧០០​ ករណី​ បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​ ១៧១៧​នាក់​ និង​ របួស​ ៦៦០៧​នាក់​៕

Share

Image
Image
Image