en     km
en     km

សិស្ស​វិទ្យាល័យ​អង្គរជុំ​ ខេត្តសៀមរាប​មាន​ជំនាញ​កិច្ចការ​គូរគំនូរ​ (​បទ​យកការណ៍​)

Share

សៀមរាប៖​វិទ្យាល័យ​អង្គរជុំ​ស្ថិត​នៅ​ ខេត្តសៀមរាប​ ជា​វិទ្យាល័យ​មួយ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ពី​អង្គការ​ភ្លេ​ន​អន្តរជាតិ​កម្ពុជា​។​ ក្នុង​វិទ្យាល័យ​នេះ​ មាន​អាគារ​មួយ​ខ្នង​ ហ្វឹកហ្វឺន​សិស្ស​ឱ្យ​ចេះ​ជំនាញ​គូរ​គំនួរ​។​ សាលារៀន​គូរគំនូរ​នេះ​មាន​សិស្ស​ចូល​រៀន​២០០​នាក់​ ដោយ​ម្នាក់​ត្រូវ​រៀន​រយៈពេល​ ៣​ខែ​យ៉ាងតិច​ហើយ​សិស្ស​ដែល​អាច​ចាប់​យក​ជំនាញ​នេះ​ គឺ​សិស្ស​រៀន​ថា្ន​ក់​ទី​៧​ឡើង​ទៅ​។​

​កាលពី​ ថ្ងៃ​ទី​២៨​ខែធ្នូ​ ឆ្នាំ​២០១៦​ អង្គការ​នេះ​បាន​រៀបចំ​កម្មវិធី​ ពិ​ពណ៌​គំនូរ​ស្នាដៃ​របស់​សិស្ស​។​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់​ព​ន្ធ័​ លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ ជា​ច្រើន​រយ​នាក់​ និង​ មាន​ភាព​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ សិស្ស​ទាំង​ ២០​រូប​ ជាប់​ជម្រើស​ជា​អ្នក​គូររូប​បាន​ស្អាត​ និង​ បង្កប់​អត្ថន័យ​ បង្ហាញ​ពី​អត្ថន័យ​ នៃ​រូបគំនូរ​ របស់​ពួក​គេ​។​

​មុខ​វិជ្ជា​គូរគំនូរ​នេះ​ធ្វើ​ឲ្យ​សិស្ស​អាច​កំណត់​គោលដៅ​និង​ព្យាយាម​សម្រេច​គោលដៅ​ក្នុង​ពេល​ណាមួយ​ ជា​ពិសេស​គេ​អាច​បញ្ចេញយោបល់​តាម​រយៈ​គូរគុំនូរ​នេះ​ ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​។​

​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ បាន​ចុះ​ជួប​សិស្សានុសិស្ស​ ផ្ទាល់​ ដែល​មាន​ជំនាញ​គូរគំនូរ​ ហើយ​បាន​គយគន់​ មើលរូប​ភាព​នៃ​រូបគំនូរ​ពួក​គេ​ ទៀត​ផង​។​ សូម​ស្ដាប់​បទ​យកការណ៍​របស់​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

 

student-draw-2 student-draw-3 student-draw-1

Share

Image
Image
Image