en     km
en     km

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ហ្គាំ​បៀ​ព្រមាន​ជន​ផ្ដាច់​ការ​ប្រយ័ត្ន​ក្លាយជា​មេដឹកនាំ​ទ័ព​ឧទ្ទាម​

Share

​ហ្គាំ​បៀ​៖​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ហ្គាំ​បៀ​ដែល​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា ធិបតី​កាលពីដើម​ខែធ្នូ​ ឆ្នាំ​ ២០១៦​ ព្រមាន​មេដឹកនាំ​ចាញ់ឆ្នោត​ យ៉ា​យ៉ា​ ចា​មេស​ ថា​ ប្រយ័ត្ន​ក្លាយជា​មេដឹកនាំ​ទ័ព​ឧទ្ទាម​ប្រសិនបើ​មិន​ចុះ​ចេញពី​តំណែង​។​

adama
លោក អាដាមា បារ៉ូ បេក្ខជនឈ្នះឆ្នោតនៅប្រទេសហ្គាំបៀ

​លោក​ អា​ដា​មា​ បា​រ៉ូ​ បាន​ព្រមាន​ដូចនេះ​ខណៈ​ដែល​លោក​នៅ​តែ​ប្ដេជ្ញា​ចិត្ដ​ថា​ ត្រូវ​ចូល​ទៅ​កាន់​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​១៨​ មក​រា​ ក្នុង​ឋានៈ​លោក​ជា​បេក្ខជន​ឈ្នះ​ឆ្នោត​តំណែង​ប្រធានាធិបតី​។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌ មាន​ AFP​ លោក​ បា​រ៉ូ​ បាន​ទទូច​ជា​ថ្មី​ម្ដងទៀត​ឲ្យ​លោក​ ចា​មេស​ ឆាប់​ចុះ​ចេញពី​តំណែង​ឲ្យ​បាន​មុន​លោក​ចូល​កាន់​តំណែង​បើ​ពុំនោះ​ទេ​លោក​ នឹង​ក្លាយជា​មេដឹកនាំ​ទ័ព​ឧទ្ទាម​។​ លោក​បាន​ព្រមាន​ថា​ កងទ័ព​បរទេស​ដែល​ដឹកនាំ​ដោយ​កងទ័ព​សភាព​អាហ្វ្រិក​ នឹង​ចូល​អន្ដរាគមន៍​ហើយ​បណ្ដេញ​លោក​ចេញពី​អំណាច​។​

people
ពលរដ្ឋប្រទេសហ្គាំបៀ ដែលគាំទ្រលោក អាដាមា បារ៉ូ

​លោក​ Halifa​ Sallah​ អ្នកនាំពាក្យ​គណបក្សប្រឆាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ថា​ ចាប់ពី​ថ្ងៃ​ទី​ ១៩​ មក​រា​ តទៅ​លោក​ ចា​មេស​ នឹង​ក្លាយជា​ពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ​ដែល​គ្មាន​សិទ្ធិ​អំណាច​បញ្ជា​ទ័ព​ ឬ​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ​។

​លោក​ ចា​មេស​ បាន​ឡើង​កាន់​អំណាច​ជា​ប្រ​ធានា​ធីប​តី​ប្រទេស​ហ្កាំ​បៀ​ នៅ​ឆ្នាំ​ ១៩៩៤​ តាម​រយៈ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​។​ លោក​ត្រូវ​បាន​អង្គការសិទ្ធិមនុស្ស​ ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​លោក​ជា​មេដឹកនាំ​ផ្ដាច់​ការ​ ដោយសារ​ការ​គ្រប់គ្រង​របស់​លោក​ពោរពេញ​ទៅ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ឱ្យ​លោក​ចាក​ចេញពី​តំណែង​ពុំនោះ​ទេ​ លោក​នឹង​ត្រូវ​បាន​ចាប់ខ្លួន​៕​ ប្រភព​:Aljazeera​

Share

Image
Image
Image