en     km
en     km

​នៅ​ប្រេ​ស៊ី​ល​៖​ យ៉ាងតិច​អ្នកទោស​ ៦០​នាក់​ស្លាប់​ដោយសារ​កុប្បកម្ម​

Share

ពួក​មន្ដ្រី​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​ថា​  យ៉ាងតិច​មនុស្ស​ ៦០​នាក់​បាន​ស្លាប់​ដោយសារ​អំពើ​កុប្បកម្ម​មួយ​កើតឡើង​ នៅ​គុក​មួយ​នៅ​តំបន់​អា​ម៉ា​ស៊ូ​ន​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​។​ ​តាម​ពួក​មន្ដ្រី​ប្រេ​ស៊ី​ល​ កុប្បកម្ម​នេះ​បាន​កើតឡើង​ដោយសារ​តែ​ជម្លោះ​ក្នុង​ពន្ធនាគារ​ រវាង​អ្នកទោស​គ្នា​ឯង​ ហើយ​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ ទី​ ០២​ មក​រា​។​

brazil-dead
​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​អ្នកទោស​ស្លាប់​ ៦០​នាក់​ ហើយ​ពន្ធនាគារ​ដែល​ផ្ទុះ​អំពើ​កុប្បកម្ម​នេះ​មាន​អ្នកទោស​រហូត​ ៦​រយ​ ២២​ពាន់​នាក់​ និង​ភាគច្រើន​ជា​ មនុស្ស​ប្រុស​។​ កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ ក៏​មាន​កុប្បកម្ម​ក្នុង​ពន្ធនាគារ​ ដូច​គ្នា​នេះ​កើតឡើង​ដែរ​៕​ប្រភព​:AFP


Share

Image
Image
Image