en     km
en     km

អ្នកដំណើរ​នៅ​បន្ត​ឆ្លងកាត់​លើ​ស្ពាន​ជ្រោយចង្វារ​ ខណៈ​ពន្យា​ពេល​ជួសជុល​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និយាយ​ថា​ ការ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​បាន​ ព្រោះ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​ប្រទេស​ ជប៉ុន​នៅ​ទ្បើ​យ​។​ តាម​គម្រោងការ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ត្រូវ​ចាប់ផ្តើម​ នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​។​

រូបភាពស្ពានជ្រោយចង្វាចាស់បាក់ដោយការបំផ្ទុះគ្រប់បែកកាលទសវត្សទី៧០។រូបភាពពី ស្រុកស្រែ
រូបភាពស្ពានជ្រោយចង្វាចាស់បាក់ដោយការបំផ្ទុះគ្រប់បែកកាលទសវត្សទី៧០។រូបភាពពី ស្រុកស្រែ
ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ កាល​ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ថា​ ស្ពាន​ជ្រោយចង្វារ​នឹង​ចាប់ផ្តើម​ឱ្យ​ជួសជុល​ទ្បើ​ង​វិញ​នៅ​អំ​ទ្បុ​ង​ ខែមករា​ ឆ្នាំ​២០១៧​។​ តែ​ រហូត​មក​ដល់​ពេល​នេះ​ស្ពាន​ជ្រោយចង្វារ​នៅ​តែ​មិន​ទាន់​មានការ​ជួសជុល​នៅ​ទ្បើ​យ​។​

​អគ្គនាយករង​និង​ ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ លោក​ នូ​ វឌ្ឍនៈ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការងារ​ជួសជុល​ស្ពាន​នេះ​ស្ថិត​ក្នុង​នីតិវិធី​របស់​ប្រទេស​ជប៉ុន​នៅឡើយ​។​

​លោក​ នូ​ វឌ្ឍនៈ​ ៖«​បាទ​ការងារ​ហ្នឹង​វា​ទាក់ទង​នឹង​ភាគី​ខាង​ជប៉ុន​ពីព្រោះ​ថា​ការងារ​អនុវត្ត​ហ្នឹង​វា​មិនមែន​ដេញថ្លៃ​នៅ​ត្រឹម​យើង​ទេ​គឺជា​ការ​ដេញថ្លៃ​នៅ​ប្រទេស​ជប៉ុន​ ហើយ​ក្រុមហ៊ុន​ម៉ៅ​ការ​ក៏​ជា​ក្រុមហ៊ុន​របស់​ជប៉ុន​ដែរ​ បើ​និយាយ​ទៅ​ថវិកា​ហ្នឹង​ ថវិកា​ខាង​ជប៉ុន​ដល់​អ​ញ្ចឹ​ង​នី​ត​វិធី​គេ​ហ្នឹង​មិន​ទាន់​ច្បាស់​ រហូត​ដល់​ខែ​០២​ហ្នឹង​ក៏​មិន​ទាន់​អាច​ដឹង​ថា​នីតិវិធី​វា​រុញ​ចុះ​រុញ​ទ្បើ​ង​វា​ម៉េច​ដល់​អ​ញ្ចឹ​ង​យើង​វា​ពិបាក​កំណត់​ការ​ផ្អាក​ជួសជុល​ស្ពាន​ជ្រោយចង្វារ​បណ្តោះអាសន្ន​»​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ស៊ុន​ ចាន់​ថុ​ល​ មាន​ប្រសាសន៍​ថាបើ​មានការ​ជួសជុល​ស្ពាន​នេះ​គឺ​ត្រូវ​ប្រើ​ពេល​ ២២​ខែ​ ហើយនឹង​ត្រូវ​ផ្អាក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​សិន​ ដោយ​ជំនួស​ដោយសា​ទ្បា​ង​វិញ​។​

​សូម​ជម្រាប​ថា​ស្ពាន​ជ្រោយចង្វារ​ដែល​ត្រៀម​នឹង​ជួសជុល​នេះ​ធ្វើ​ទ្បើ​ង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ ។​ ស្ពាន​ដ៏​មាន​សារសំខាន់​នេះ​ ត្រូវ​បាន​ដាក់​គ្រាប់បែក​កំទេច​ ដាច់​មួ​យកំ​ណាត់​ ដោយ​ទ័ពព្រៃ​ខ្មែរក្រហម​ កាលពី​សង្គ្រាម​ ស៊ី​វិល​ ទស​វត្ស​១៩៧០​។​ ប៉ុន្តែ​ត្រូវ​បាន​តង​ភ្ជាប់​វិញ​ នៅ​ទស​វត្ស​ ១៩៩០​ ដោយ​ម្ចាស់​ជំនួយ​ចាស់​របស់​ស្ពាន​នេះ​គឺ​ប្រទេស​ជប៉ុន​៕​  

Share

Image
Image
Image