en     km
en     km

៤​មក​រា ជា​ខួប​៣​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​កងកំលាំងប្រដាប់អាវុធ​បាញ់ប្រហារ​ក្រុម​កម្មករ​នៅ​ផ្លូវ​វេ​ង​ស្រេង​

Share

​ភ្នំពេញ​ ៖​ សមាគម​ប្រជាធិបតេយ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ លោក​ សម​ រ​ង្ស៊ី​ ដែល​រដ្ឋាភិបាល​ឃា​ឃាំង​មិន​ឱ្យ​ចូល​ប្រទេស​ បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នៃ​ការ​បាញ់ប្រហារ​កម្មករ​កាលពី​ ៣​ឆ្នាំ​មុន​នៅ​ផ្លូវ​វេ​ង​ស្រេង​ ដែល​គេ​ថា​ អាជ្ញាធរ​បាន​បង្ក្រាប​ យ៉ាង​ឃោរឃៅ​។​

vengsreng-4
​ព្រឹត្តិការណ៍​នេះ​ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​ ម្ដុំ​រោងចក្រ​កា​ណា​ឌី​យ៉ា​ គឺ​បន្ទាប់​ពី​កម្មករ​ ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ ១៦០​ដុល្លារ​។​

​នៅ​ថ្ងៃ​ទី​ ០៤​ មក​រា​ ឆ្នាំ​ ២០១៤​នេះ​ ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ដឹង​ថា​ មាន​ កម្មករ​-​ក​ម្មា​ការិនី​ ៤​នាក់​ស្លាប់​ និង​ ១​នាក់​បាត់​ខ្លួន​ ជាង​២០​នាក់​ រង​របួស​ ហើយ​កម្មករ​ ២០​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។​

​ករណី​កងទ័ព​បង្ក្រាប​កម្មករ​ដោយសារ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ បាន​ទាញ​ឱ្យ​មានការ​ថ្កោលទោស​ យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ អង្ក​ការ​សិទ្ធិ​មនុស្ស​ ដោយ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​ សកម្មភាព​ ប្រឆាំង​មនុស្សជាតិ​មួយ​ធ្ងន់ធ្ងរ​៕

vengsreng-3 vengsreng-2 vengsreng-1

Share

Image
Image
Image