en     km
en     km

ចិន​ ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​មុន​អា​មេ​រិ​កប​ញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​ទីនោះ​

Share

ប៉េ​កាំ​ង​៖​ចិន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ម្ដងទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ជម្លោះ​ មុន​អា​មេ​រិ​កប​ញ្ចូ​ន​នាវាចម្បាំង​ឆ្លងកាត់​ទីនោះ​ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ឡើង​វិញ​។​

laioning
នាវាចម្បាំង Liaoning

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​  សមយុទ្ធ​នេះ​មាន​ទាំង​កងទ័ពអាកាស​ កងទ័ពជើងទឹក​ ដោយ​មាននៅ​លើ​នាវាចម្បាំង​ Liaoning​ ដែល​បាន​បើក​ដល់​តំបន់​នោះ​ហើយ​។​

​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​ចិន​ធ្វើ​ឡើង​ បន្ទាប់​ពី​ចិន​បង្ហាញ​ការ​មិន​ពេញ​ចិន​ចំពោះ​កោះ​តៃវ៉ាន់​ ដែល​ចង់​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អា​មេ​រិ​ក​ និង​ស្រប​ពេល​លោក​ ដូ​ណា​ល់​ត្រាំ​ បញ្ជា​ឲ្យ​កងទ័ព​អា​មេ​រិ​ក​នាំ​នាវាចម្បាំង​ដ៏​ធំ​មួយ​ឆ្លងកាត់​ទីនោះ​នៅ​ថ្ងៃ​ដែល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​សហរដ្ឋ អាមេរិក​នៅ​ ២០​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​។​

​ប្រទេស​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​នេះ​មាន​ ចិន​ជាមួយ​ហ្វី​លី​ពី​ន​ ជាមួយ​វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​នេ​ ព្រមទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​៕​ប្រភព​:Reuters​

Share

Image
Image
Image