en     km
en     km

ជន​ផ្ដាច់​ការ​ចាញ់ឆ្នោត​នៅ ​Gambia​ បញ្ជា​ឱ្យ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ 

Share

​ប្រធានាធិបតី​ចាញ់ឆ្នោត​នៅ​ប្រទេស​ Gambia​ បញ្ជា​ឱ្យ​បិទ​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​អំពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​លោក​ បន្ទាប់​ពី​វិទ្យុ​នេះ​ ផ្សាយ​អំពី​ការ​ឡើង​កាន់​អំណាច​ឆាប់ៗ​នេះ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ឈ្នះ​ឆ្នោត​ ។​

gambiea01

តាម​ទីភ្នាក់ងារសារព័ត៌មាន​AFP​ ស្ថានីយ៍​ឯករាជ្យ​ដែល​ហ៊ាន​និយាយ​រឿង​ពិត​នៃ​បញ្ហា​នយោបាយ​ Gambia​ គឺ​ ស្ថានីយ​វិទ្យុ​ FM​ Teranga​ ត្រូវ​បាន​បញ្ជា​អោយ​បិទ​ការ​ផ្សាយ​របស់​ខ្លួន​ដោយសារ​ហេតុផល​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​ ។

​បុគ្គលិក​របស់​ស្ថានីយ៍​វិទ្យុ​នេះ​បាន​និយាយ​ថា​ មនុស្ស​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូ​លី​ស​ និង​ឯកសណ្ឋាន​ស៊ី​វិល​បាន​មក​កាន់​ស្ថានីយ៍​របស់​ពួក​គេ​ ដោយ​ប្រាប់​ឱ្យ​ផ្អាក​ការ​ផ្សាយ​ជា​បន្ទាន់​ ។​

​តាម​ប្រភព​ដដែល​អ្នកគ្រប់គ្រង​ស្ថានីយ៍​វិទ្យុ​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​តាំងពី​ឆ្នាំ​ ២០១៥​ ដោយសារ​តែ​ស្ថានីយ៍​មួយ​នេះ​ហ៊ាន​និយាយ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី​ Yahya​ Jammeh​ ហើយ​អ្វី​ដែល​ឈាន​ទៅ​ដល់​ការ​បិទ​វិទ្យុ​នេះ​ទៀត​ គឺ​ ដោយសារ​តែ​ស្ថានីយ៍​នេះ​ បាន​និយាយ​ជា​ច្រើន​អំពី​កំហុស​របស់​លោក​ Jammeh​  ដោយសារ​ការ​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​ ១៩៩៤​ ។​  ករណី​នេះ​នាំ​អោយ​ លោក​ Jammeh​ ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ០១​ ធ្នូ​ ឆ្នាំ​២០១៦​ ។​

​របាយការណ៍​របស់​អង្គការ​ Reporters​ Without​ Borders​ នៅ​ក្នុង​ឆ្នាំ​២០១៦​ បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ Gambia​ ជាប់​ចំណាត់ថ្នាក់​ទី​១៤៥​ ក្នុង​ចំណោម​ ១៨០​ប្រទេស​ដែល​មានការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​សារព័ត៌មាន​ធ្ងន់ធ្ងរ​៕​ ប្រភព​:AFP

Share

Image
Image
Image