en     km
en     km

អ្នកការទូត​រុ​ស្ស៊ី​ ៣៥​ នាក់​ដែល​អា​មេ​រិ​ក​បណ្ដេញ​បាន​ឡើង​យន្តហោះ​ទៅ​ម៉ូ​ស្គូ​វិញ​ហើយ​

Share

រុស្ស៊ី ៖ ​អ្នកការទូត​រុ​ស្ស៊ី​ ៣៥​ នាក់​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ អូ​បា​ម៉ា​ បាន​បណ្ដេញចេញ​ គឺ​នៅ​ថ្ងៃអាទិត្យ​ទី​១​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​ ពួក​គាត់​បាន​ចាកចេញ​ទៅ​ក្រុង​ម៉ូ​ស្គូ​វិញ​ហើយ​ ។​

​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី​ Novosti​ បាន​រាយការណ៍​ថា​អ្នកការទូត​រួម​នឹង​គ្រួសារ​មាន​គ្នា​ ៩៦​ នាក់​បាន​ឡើង​ជិះ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​ទៅ​ប្រ

រថយន្តដឹកអ្នកការទូតរុស្ស៊ី។រូបភាពពីReuters
រថយន្តដឹកអ្នកការទូតរុស្ស៊ី។រូបភាពពីReuters
ទេស​ពួក​គេ​វិញ​ កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​ពួក​គេ​ចេញពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ អា​មេ​រិ​ក​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ អ្នកការទូត​ទាំង​ ៣៥​នាក់​នេះ​ ជា​មន្ត្រី​ដែល​គ្មាន​អត្ថប្រយោជន៍​។​

​ប៉ុន្តែ​ការ​បណ្ដេញ​អ្នកការទូត​រុ​ស្ស៊ី​ទាំងនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ អូ​បា​ម៉ា​ បាន​វាយប្រហារ​ លោក​ Vladimir​ Putin​ សម​ភាគី​របស់​លោក​ ករណី​ចូល​លួច​ Email​ របស់​លោកស្រី​ Hillary​ Clinton​ ដែល​នាំ​ឱ្យ​លោកស្រី​ចាញ់ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​។​

យ៉ាងណា​ក៏​ដោយ​លោក​ Putin​ គ្រាន់តែ​សម្ដែង​ការ​ខកចិត្ត​ តែ​សន្យា​មិន​សងសឹក​ ដោយ​លោក​សង្ឃឹមថា​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ផ្សះផ្សា​ករណី​តានតឹង​នេះ​ឡើង​វិញ​។​ ប្រភព​៖​ AFP

Share

Image
Image
Image